កំពង់ធំៈ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំមន្រ្តីក្រោមឳវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ នៅរសៀល ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ។
និងសូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ បាននទទួលមរណភាពកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង ២១:១០នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ ឆ្នាំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មន្រ្តីក្រោមឳវាទ និងមន្រ្តីរាជការ ប្រជាពលរដ្ឋ ក្រោយពីបានជ្រាបដំណឹងដ៏ក្រៀមក្រម ចំពោះការមរណៈភាព របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន បានសម្តែងនូវការសោកស្តាយជាខ្លាំង ចំពោះការបាត់បងថ្នាក់ដឹក នាំដ៏មានស្នារដៃ ដឹកនាំនាយទាហាន ពលទាហាន ក្នុងការបំរើជាតិមាតុភូមិ និងការពារបូរណៈភាពទឹកដី នាំសេចក្តីសុខ នាំសន្តិភាព និងសុវត្តិភាពជូនប្រជាជន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន ដើម្បីជាការជួបគ្នាចុងក្រោយ និងជូនដំណើរចុងក្រោយផងដែរ ដែលបានបង្ហាញនូវក្តីសោកស្តាយ អាឡោះអាល័យយ៉ាងខ្លាំង ចំពោះការបាត់បង់ វីរជនស្នេហាជាតិមួយរូប ហើយជាថ្នាក់ដ៏ល្អ ជាគំរូតាម ដល់នាយទាហាន និងពលទាហានទាំងអស់ ។
នៅដែលឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញជូនដំណើរចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន និងជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព និងបានចារ្យលើសៀវភៅក្រាំងមាសដើម្បីទុកជាប្រវត្តិសាស្រ្ត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ជា ម៉ន ទៅកាន់សុគតិភព និងបែរក្រោយផ្តល់ពរជ័យដល់កងកម្លាំងក្រោមឳវាទទាំងអស់ ឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា





































