ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលៈថវិការជាង១៥លានដុល្លាគ្រោងនឹងជួសជុលផ្លូវកៅស៊ូ១១ខែ្ស និងផ្លូវលំ៥២ខ្សែក្នុងក្រុងសៀមរាប

0

សៀមរាប៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសូងសាធារណការ នឹងដឹកជញ្ជូន បានអញ្ជើញ ជាប្រធានគណអធិបតី នៅក្នុងកិច្ចពិភាគក្សា ស្តីពីការងារជួសជុល និងថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី ៦ ខែវិច្ឆិការ ឆ្នាំ ២០១៨ ដែលមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងអជ្ញាធរអប្សរា និងមន្ទីរពាក់ព័ន្ឋ អ្នកមុខអ្នកការ ចូលរួមជាង១០០នាក់ នៅសាលប្រជុំ សាលាខេត្តសៀមរាប ផងដែរ ។

កិច្ចពិភាគក្សាបានផ្តោតលើការ ជួសជុលផ្លូវក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ មានផ្លូវកៅស៊ូ ចំនួន១១ខែ្ស និងផ្លូវបែកចេញជា៥២ខ្សែជាផ្លូវលំ  ដើម្បីបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងបំរើ វិស័យទេសចរណ៍  ដើម្បីបង្កើនសោភ័ពភាពទីក្រុងទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តឲ្យកាន់តែច្រើនឡើង  ទី២ផ្លូវដែលមានការពាក់ព័ន្ឋ ដូចជាអាជ្ញាធរអប្សរា ផ្លូវអភិវឌ្ឍន៍ជនបទ ផ្លូវរបស់ក្រសួងសាធារណៈការ  និងមន្ទីរសារធារណៈការ ត្រូវបញ្ឈប់បក់ផ្សែងដាក់គ្នា និងរួមគ្នាទប់ស្កាត់ការ ដឹកលើសទម្ងន់ ដែលជាកក្តាបំផ្លាញផ្លូវឲ្យខូច និងត្រូវបង្កើនការដាក់ជញ្ជីងថ្លឹងរថយន្តចំនួន២គ្រឿងទៀត ជូនដល់មន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងខេត្តសៀមរាប ដើម្បីរួមគ្នាបំរើរាស្រ្តក្នុងអណត្តិទី៦នេះឲ្យបានល្អបំផុត ។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ថា កំណាត់ ផ្លូងក្នុងក្រុងសៀមរាប ដែលជាសរសៃឈាមទ្រទ្រង់គ្រប់មធ្យោបាយ ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅ ដែលបច្ចុប្បន្នមានប្រជាជន ដល់ទៅប្រមាណ៣០ម៉ឺននាក់ លើសពីនេះទៅទៀត ទីក្រុងសៀមរាបទទួល បាននូវកំណើនភ្ញៀវជារៀងរាល់ឆ្នាំ គួជាទីចាប់អារម្មណ៍ ប៉ុន្តែការអភិវឌ្ឃន៍ ហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ មិនទាន់ឆ្លើយតបទៅនឹង កំណើនប្រជាពលដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិនោះទេ ដូចជា ផ្លូវមួយចំនួនទទួលរងនឹងការទិទាន ពីប្រជាពលរដ្ឋជាប្រចាំ ពាក់ព័ន្ឋនឹងការប្រើប្រាស់ផ្លូវ។

ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់គឺលទ្ធផល ដែលទទួលបាន គឺគ្រប់ស្ថាប័នពាក់ពាន់ដូចជា អាជ្ញាធរអប្សរា អភិវឌ្ឍន៍បទ និងក្រសួងសាធារណៈការនឹងដឹកជញ្ជូន រួមគ្នាជួយជួសជុល ផ្លូវក្នុងខេត្តសៀមរាប ទាំងផ្លូវក្នុង ក្រុង ផ្លូវតាមបណ្តាស្រុកមួយចំនួន ដោយចាក់កៅស៊ូស្តើងបណ្តោះសអាសន្នសិន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការចរាចរណ៍ និងបន្តធ្វើផ្លូវស្តង់ដាបន្ថែមទៀតនៅពេលដែលយើងមានថវិការសម្រាប់ សាងសង់ តែក្នុងនោះគឺត្រូវបានរឹតបន្តឹងការដឹកលើសទម្ងន់ ដោយគ្រប់ភាគគីបានឯកភាពគ្នា ក្នុងការជួយគ្នា ទប់ស្កាត់ដើម្បីការពារផ្លូវឲ្យប្រើប្រាស់បានយូរអង្វែង ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ ថវិការគ្រោងនឹងចំណាយសម្រាប់ជួសជលផ្លូវទាំង១១ខែ្ស និងបែកខ្នែង៥២ខែ្សជាផ្លូវលំ គឺត្រូវចំណាយប្រមាណ ជាង១៥លានដុល្លា ក្រុងសៀមរាប ដោយសារតែ ក្រុងសៀមរាប គឺជាក្រុងទេសចរណ៍ យើងចាំបាច់ត្រូវជួសជុលផ្លូវ ស្តា កែលម្អ ព្រោះមានប្រជាពលរដ្ឋជា ច្រើនមកកំសាន្តទីនេះ ដើម្បីជាមុខមាត់របស់ប្រទេសយើង យើងគួរបញ្ឈប់ការបក់ផ្សែងៗដាក់គ្នា ដោយសារ យើងជិះទូករាជរដ្ឋាភិបាលជាមួយគ្នា និងមិនត្រូវបាចទឹកដាក់គ្នា ចំណែកប្រជាពលរដ្ឋលោកពុំបានដឹងថា ជាផ្លូវអប្សរា ផ្លូវអភិវ្ឍន៍ជនបទ ផ្លូវក្រសួងការដឹកជញ្ជូនទេ គឺគាត់ខឹងតែរាជរដ្ឋាភិបាល ខឹងតែក្រសួងសាធារណការនិងដឹកជញ្ជូនមួយប៉ុណ្ណោះ ដូច្នេះក្នុងអាណត្តិទី៦នេះ យើងត្រូវរួមគ្នាកសាង ជួសជុល ដោយសហការគ្នា រួមគ្នាទប់ស្កាត់ការដឹកលើសទម្ងន់ ដើម្បីបំរើសេចក្តីសុខដល់ប្រជាពលរដ្ឋ  ។

ដោយ  ប៊ុន  រដ្ឋា