ស្នងការដ្ឋាននគរបាលខេត្តតាកែវ ប្រគល់ ថវិកាសមាគមន៏មិត្តនគរបាលជាតិ ចំនួួន៦ លានរៀល ជូនគ្រួសារមន្ត្រីបូលីសទទួលមរណៈភាព

0

ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នាព្រឹកថ្ងៃសៅរ៍ ០៣កេីត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ឃី វណ្ណា ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងលោក អធិការ អធិការរង លោក នាយបុស្តិ៍បាលរដ្ឋបាល បាននាំយកថវិកាសមាគមន៏មិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់ លោកស្រី ព្រំ ហួយ ត្រូវជាភរិយាសព លោក អនុសេនីយ៍ទោ រស់ គ្រុយ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា នៃអធិការដ្ឋាននគរបាលស្រុក ព្រៃកប្បាស ខេត្តតាកែវ ស្លាប់ដោយ(ជម្ងឺមហារីក)ស្ថិតនៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្លែងក្នុងឱកាស និង អារម្មណ៍ដ៏ក្តុកក្តួលនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕