យានដ្ឋានកែឆ្នៃរថយន្ដឆាយឈានមានខ្សែធំ អត់ញញើតរដ្ឋបាលខណះចុះណែនាំ

0

បន្ទាយមានជ័យ៖  ទោះបីបើរដ្ឋបាលក្រុងចុះណែនាំជាច្រើនលើក ច្រើនសាក៍ដោយ ចំពោះយានដ្ឋានជួសជុលរថយន្តមួយកន្លែងដែលបង្ករបញ្ហារំខាន ត្រូវបានពលរដ្ឋរស់នៅក្នុងភូមិដាក់ពាក្យបណ្ដឹងច្រើនដងដល់អាជ្ញធរក្រុង នៅតែបង្កភាពអាណាធិបតេយ្យរំខាងដល់ពលរដ្ឋ ដោយអាងខ្នងខ្សែធំៗ នៅក្ងោយខ្នង។
យានដ្ឋាន១នេះស្ថិតនៅចំណុចផ្លូវទឺកស្អាត ភូមិគោរដ្ឋាន សង្កាត់ អូអំបិល កណ្ដាល ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ។
ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិបានបញ្ជាក់ប្រាប់ថា កន្លែងជួសជុលរថយន្តមួយកន្លែងនេះ បានបង្ករនិងរំខានការរស់នៅរបស់ ពលរដ្ឋ ដោយក្នុងពេលជួសជុលរថយន្តម្ដងៗមានសំឡេងឭខ្លាំងៗ ហើយកន្លែងនេះមានរហូតតទ្រុងខ្ពស់និងធំៗទៀតផង ដោយមើល ឃើញពីទង្វើរបែបនេះវាហួសពីនិតិវិធីរបស់ច្បាប់ហាមឃាត់ បងប្អូនពលរដ្ឋបានដាក់ពាក្យបណ្ដឹងដល់សាលា ក្រុងមួយដងជាពីដងហើយដែរ។
ជុំវិញបញ្ហានេះលោកនាង ហ៊ាវ អភិបាលរងក្រុងសេរីសោភណ្ឌ័ បានប្រាប់អ្នកយកព័ត៌មានថា ក្រោយពេលទទួលបានពាក្យ បណ្ដឹងរបស់ពលរដ្ឋថា កន្លែងជួសជុលរថយន្តមួយកន្លែងនេះបានរំខានការរស់នៅដល់បងប្អូនពលរដ្ឋ ក្នុងភូមិនិងយកចំណី ផ្លូវសាធារណះមកធ្វើជាកន្លែងប្រកបអាជីវកម្មឯកជនរបស់ខ្លួនទៀតនោះ ហើយលោកក៏បានចុះមកធ្វើការហាមឃាត់ចំនួន៣ដង រួចហើយដែរ តែមិនព្រមស្ដាប់និងអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរសោះ ទើបនៅថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨នេះ ចំថ្ងៃដែល ប្រារព្ធធ្វើបុណ្យអុំទូកនោះទើបលោកក៏សម្រេចហៅ អ្នកសារពត៏មានមកថតធ្វើការចុះជួយផ្សាយផង។
លោកអភិបាលរងក្រុងបញ្ជាក់ទៀតថា ម្ចាស់យានដ្ឋានដែលបង្ករបញ្ហាដល់ពលរដ្ឋនេះមានឈ្មោះថាយ ឈាន ដែលជាម្ចាស់ យានដ្ឋាននេះកើតមាននិងបានប្រកបអាជីវកម្មនេះជាយូមកហើយរហូតដល់ប្រជា ពលរដ្ឋធុញទ្រាន់និងការរំខាន អនុគ្រោះ មិនកើតទើបប្រជាពលរដ្ឋដាច់ចិត្តដាក់ពាត្យបណ្ដឹងអោយអាជ្ញាធរជួយដោះស្រាយឲ្យពួកគាត់ផង។ ដោយ៖ឃិន គន្ធា