កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានគិតគូរពីជីវភាពរស់នៅ របស់អតីតយុទ្ធជន និងអតីតយុទ្ធជនពលី ដែលកន្លងមកធ្លាប់បូជា សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានផ្តល់នូវភាពកក់ក្តៅដល់អតីតយុទ្ធជនទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតយុទ្ធជនដែលកំពុងតែរស់នៅក្នុងទឹកដី ខេត្តកំពង់ធំ ជាដើម។
ជាក់ស្តែងនៅរសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមើលឃើញពីសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលមមាញឹកក្នុងការងារមនុស្សធម៌ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាកនៅក្នុងខេត្តកំពង់ធំ បានផ្តល់ សម្ភារ និងគ្រឿងឧបភោគ បរិភោគ ដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ ជួយដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានគោរពថ្លែង អំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបាន ជួយផ្តល់អំណោយជាបន្តបន្ទាប់ សម្រាប់ការងាមនុស្សធម៌.
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា នេះជា លើកទី៥ហើយដែល ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែតបាន ផ្តល់ជូន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។ ចំណែកអំណោយដែលបានទទួលនាពេលនេះ មាន÷ អង្ករ ចំនួន ០៣ តោន , មីយើង ចំនួន ៣០០ កេស , រទេះរុញសម្រាប់ជនពិការ ចំនួន២០ រទេះ និងឈើច្រត់សម្រាប់ជនពិការចំនួន១០ គូរ សម្រាប់ចែកជូនដល់ អតីតយុទ្ធជន ដែលរងគ្រោះពិការក្នុងសម័យសង្រ្គាម
ដោយ ប៊ុន រដ្ឋា




































