ល្បែង យួរគឺកំពុងតែពង្វក់ស្មារតីអាជីវករក្នុងផ្សារពួកទាំងក្មេងទាំងចាស់

0

សៀមរាប=បច្ចុប្បន្នគេសង្កេតឃើញ មានបនល្បែងយួរគី កំពុងបើកលែងក្នុងបរិវេន្ដផ្សារពួក យ៉ាងគគ្រឹកគគ្រែង ដោយ ដាក់លុយចាក់ដូចទៅនិងល្បែង បៀរ អាប៉ោងដូច្នោះដែរ ការដាក់លុយលេងល្បែងយួរគីនេះ ប្រៀបដូចជាការស៊ីណូ ចំកណ្ដាលផ្សារដូច្នោះ គួរណាស់តែអាជ្ញាធរស្រុកពួកចាត់វិធានការអោយក្ដៅដើម្បី ភូមិ ឃុំមានសុវត្ថិភាព មិនគួរបណ្ដោយអោយមានល្បែងកើតមានចំកណ្ដាលផ្សារដូច្នោះទេ។
តាមប្រភពព័ត៍មានពីមន្ដ្រីរាជការនិងប្រជាពលរដ្នបានអោយដឹងថា ល្បែង យួរគីនេះបានបើកលែង ២ ទៅ៣ឆ្នាំ មកហើយ មានអ្នកខ្លះចាញអស់លុយរាប់លានរៀល និងអ្នកខ្លះញៀនល្បែងរហូតបញ្ចាំរបស់ អស់ពីខ្លួន និងអ្នកខ្លះទៀត ក្រោយពីលក់ដូររួច មិនទៅផ្ទះទេ បែរជាប្រមូលផ្ដុំគ្នាលែងល្បែង យួរគី រហូត ចោលកូន ចោលចៅនៅឯផ្ទះ ធ្វើអោយកើតទំនាស់ក្នុងគ្រួសារថែមទៀត ។

ប្រភពបានបន្ដថា បើល្បែង យួរគី បើកចំកណ្ដាលផ្សារបែរនេះហេតុម្ដេចបានជា អាជ្ញាធរ ស្រុកពួកមិនដឹង ឬគ្មានអ្នករាយការណ៍ជូន លោកអភិបាលស្រុក និង លោកអធិការស្រុក បែរជាបែកធ្លាយ សមត្ថកិច្ចមួយចំនួនដើរយកលុយពី បនល្បែងស៊ីសងទៅវិញ ។ កត្តាទាំងនេះ ពលរដ្ន បានរឹះគន់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ចមួយចំនួន ដែលកំពុងយកតួនាទីរបស់ខ្លួនទៅបំរើអោយបក្សពួកប្រព្រឹត្តបទល្មើសទៅវិញ។ លើសពីនេះទៅទៀត ក៏មានល្បែងស៊ីសង ឆ្នោត កន្ទុយលេខ បើកលក់ដួរយ៉ាងអាណាធិតេយ្យ គ្មានសមត្ថកិច្ចចុះបង្រ្កាប់ទេធ្វើអោយផ្សារពួកទាំងមូលពោរពេញដោយល្បែងស៊ីសង់។
ពាក់ព័ន្ធនិង ល្បែងស៊ីសងនេះលោក ទេព ពុំសែន អធិការស្រុកពួក ថានិងចាត់វិធានការចំពោះល្បែងស៊ីសងទាំងនេះ ប្រសិនបើមានសេចក្ដីរាយការណ៍ដល់លោក ។
ចំណែកលោក ម៉ៅ វិសុត អភិបាលស្រុកពួកបានអោយដឹងថា លោកធ្លាប់បានហៅក្រុមញៀនល្បែង យួរគីនេះ ទៅធ្វើការអប់រំនិង ធ្វើកិច្ចសន្យាបញ្ឈប់ការលែងល្បែងស៊ីសងនេះរួចម្ដងហើយ តែបើនៅតែលែងទៀតលោកនិងចាត់វិធានការតាមច្បាប់។
ប្រជាពលរដ្ន សំណូរពរអោយ អាជ្ញាធរមានសមត្ថកិច្ចស្រុកពួក បើកការស៊ីបអង្គេត មើល មន្ដ្រីខិលខូច មួយចំនួន ដែលកំពុងយកតួរនាទីរបស់ខ្លួនឃុបឃឹតអោយមានល្បែងស៊ីសងជាថ្នូរទៅនិងកញ្ចប់ គ្មានការបង្រ្កាប់ ទទឹមនិងនោះពលរដ្ន ក៏ទទឹងចាំមើល អាជ្ញាធរស្រុកពួករកឃើញមន្ដ្រីអសកម្ម និងបង្រ្កាប់ល្បែងស៊ីសងគ្រប់ប្រភេទនេះបានក្នុងកំរិតណា៕ប៊ុនរិទ្ធី