(ស្វាយរៀង)សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យអណ្ដូងពោធ៌បានធ្វើការត្អូញត្អែរ ខណះដែលថ្នាក់រៀនមួយខ្នងជារោងដោលដែលសង់អំពីឈើរប្រក់កៅស៊ូហើយចាស់រហែកទ្រុឌទ្រោមពិបាកក្នុងការសិក្សាពេលមានភ្លៀងខ្យល់ ព្រមទាំងមានការខ្វះអាគារសិក្សាទើបស្នើសុំអាជ្ញាធរខេត្តក៏ដូចជាក្រសួងអប់រំយុវជននិងកីឡានៅអាគារមួយខ្នងដែលមាន៦បន្ទប់បន្ថែមទៀតបន្ទាប់ពីអនុវិទ្យាល័យមួយនេះមានតែមួយអាគារប៉ុណ្ណោះ។
ការស្នើរសុំអាគារសិក្សាមួយខ្នងរបស់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨នៅក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងពោធ៌ស្ថិតក្នុងភូមិត្រពាំងបុស្សឃុំអណ្ដូងពោធ៏ស្រុករមាសហែក។
យោងតាម លោកព្រំ សុផល នាយកអនុវិទ្យាល័យអណ្ដូងពោធ៌បានរៀបរាប់ប្រាប់ថាអនុវិទ្យាល័យនេះគឺមានមួយអាគារដោយបានកសាងឡើងនៅឆ្នាំ២០០៦របស់ធនាគារពិភពលោក(ADB)ដោយក្នុងឆ្នាំ២០១៦ខណះមានសិស្សានុសិស្សកើនឡើងនិងខ្វះថ្នាក់រៀនណាមួយខ្លាចបង្រៀនមិនគ្រប់ម៉ោងរបស់ក្រសួងទើបខាងលោកជានាយកក៏រៃអង្គាស់ពីសប្បបុរសជនជួយឧបត្ថមជាថវិការបានធ្វើជារោងដោលមួយខ្នងមានបណ្ដោយ១៤ម៉ែត្រនិងទទឹង៧ម៉ែត្រសម្រាប់ម៉ោងចល័ត(ជាន់ថ្នាក់គ្នា)។
លោកបានបន្ថែមទៀតថារហូតមកដល់ពេលនេះគឺមានសិស្សានុសិស្សសរុប២៦២នាក់ស្រី១៤២នាក់និងកូននេន៣អង្គដោយម៉ោងសិក្សាគឺពេញមួយថ្ងៃព្រឹកនិងរសៀលផងដែរ។បើតាមសិស្សឈ្មោះសោម សុវណ្ណណាត ភេទប្រុសអាយុ១៣ឆ្នាំដែលសិក្សាថ្នាក់ទី៨រស់ក្នុុងភូមិរោងស្នោរឃុំអណ្ដូូងពោធ៏ស្រុករមាសហែកក៏បានធ្វើការត្អូញត្អែរថាដោយមានការខ្វះថ្នាក់រៀនទើបលោកគ្រូអ្នកគ្រូអោយកូនសិស្សរបស់ខ្លួនចូលក្នុងរោងដោលម៉ោងចល័តមួយនេះហើយនៅពេលមានភ្លៀងខ្យល់ម្ដងៗទឹកសាចពេញតុកៅអីគឺពិបាកសិក្សាណាស់ព្រោះរោងដោលនេះមានសភាពពុកផុយឈើនិងរបកកៅស៊ូអាចមានគ្រោះថ្នាក់ជាយថហេតុណាមួយផងដែរ។
អ្នកគ្រូឈ្មោះគឹម ម៉ារ៉ា អាយុ៣៥ឆ្នាំដែលបង្រៀននៅអនុវិទ្យាល័យមួយនេះបានបន្ថែមថារោងទោលនេះបានកសាង៣ឆ្នាំមកហើយដោយពីមុនសិស្សានុសិស្សបានសិក្សាក្រោមឈើដំបូលប្រក់ស្លឹកត្នោត ប៉ុន្តែដោយវាចាស់ពុកផុយទើបបច្ចុប្បន្នលោកគ្រូអ្នកគ្រូបាននាំគ្នាទិញតង់ប្រក់ជំនួសស្លឹកត្នោតវិញ។
លោកនាយកលោកគ្រូអ្នកគ្រូបានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តក្រសួងអប់រំយុវជននិងកីឡាមេត្តាជួយសាងសង់អាគាសិក្សាមួយខ្នងមាន៦បន្ទប់ដើម្បីជួយសម្រួលក្នុងការសិក្សារបស់សិស្សានុសិស្សផងដែរ។




































