from សាវុន (ខេត្តព្រះសីហនុ)៖បន្ទាប់ពីបានផ្អាកការប្រណាំងទូកប៉ុន្មានពីបីឆ្នាំកន្លងមក នៅឆ្នាំ២០១៨ នេះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតពិធីប្រណាំងទូកផ្កាចារនេះឡើងវិញដោយមានទូកអ្នកស្រុកចំនួន២១គូបានចូលរួមយ៉ាងរីករាយដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិង សំពះព្រះខែដោយមានការចូករួមគាំទ្រយ៉ាច្រើមកុះករនៅល្ងាចថ្ងៃទី២០វិច្ឆិកា២០១៨ ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករទូក ដែលបានចូលរួមប្រណាំងនាពេលនេះ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព បច្ចេកទេស ដើម្បីយកជ័យជំនះពីដៃគូរ។ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ឆ្នាំនេះខេត្តបានរៀបចំពិធីនេះឡើងដើម្បីរំលឹកដល់គុណវីរៈកងទ័ពជើងទឹកដែលបានខិតខំការការពារទឹកដីនិងអធិបតេយ្យភាពជាតិ និងជាការអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែដែលជាប្រពៃណីជាតិរបស់ខ្មែរយើង។
ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន បានក្រើនរំលឹកអោយពលរដ្ឋត្រូវរួមអនុត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព កុំប្រើប្រាស់គ្រឿងញៀន កុំលេងល្បែងស៊ីសង បងតូចបងធំ និងត្រូវគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ។យោងតាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុ អោយដឹងថា ឆ្នាំនេះមានទូកផ្កាចារដែលបានចូលរួមប្រកួតមានចំនួន ២១ទូក មានទូកនារីមួយទូក និងទូកស្នោរ ៦គូរ បានចូលរួមប្រណាំង រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ក្រៅពីការប្រណាំងទូកនៅពេលរាត្រីក៏មានពិធីអកអំបុក បណ្តែតប្រទីប ដុតគោម កាំជ្រួច និងមានតន្ត្រីសម័យកំសាន្តផងដែរ។
ជាផទ្ធផលទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានការថវិកាឧបត្ថម១.០០០.០០០រៀល, លេខ២ ៦០០.០០០ រៀល , លេខ៣ ៥០០.០០០រៀល ដោយឡែកទូកមិនបានចំណាត់ ថ្នាក់ ក៏ទទួលបានឧបត្ថមថវិកាក្នុងមួយៗទូក ៤០០.០០០រៀលផងដែរ។សូមបញ្ជាក់ថា ពីធីនេះបានចាប់ផ្តើមនាសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨ មកម្លេះដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីមន្ត្រីនិងប្រជាពលរដ្ឋ។




































