ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះជួយសង្រ្គោះស្រូវប្រាំងដែលកំពុងតែប្រឈមនិងគ្រោះរាំងស្ងួត

0

កំពង់ធំ៖ ស្រូវប្រាំងជាច្រើនហិចតា កំពុងតែប្រឈមនិងគ្រោះរីងស្ងួត ដោយសារតែខ្វះខាតទឹកនៅក្នុងស្រែ ទើបឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះនាំយកប្រេងម៉ាស៊ូត ជួយដល់ប្រជាកសិករ ដើម្បីជួយសង្រ្គោះស្រូវប្រាំង ដែលកំពុងតែខ្វះខាតទឹក ស្ថិតនៅតំបន់ត្រពាំងប៉ោង និងខ្លាគ្រហឹម ក្នុងឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ការចុះជួយដល់ប្រជាកសិករនេះ គឺបន្ទាប់ពី មានការអំពាវនាវ ស្នើរសុំពីប្រជាកសិករ ខណៈពេលដែលដីស្រែប្រាំងរបស់ពួកគាត់ កំពុងតែរីងស្ងួរប្រេះក្រហែង និងបាននាំ យកប្រេងម៉ាស៊ូតចំនួន២០០លីត្រ ជូនដល់តំណាងប្រជាកសិករ ដើម្បីចាក់គ្រឿងចក្រក្រោមការពីឯកឧត្តមថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ យកមកកាយប្រឡាយបង្ហូទឹកចូលស្រែ ដែលពិធី នេះបានធ្វើនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

ប្រឡាយទឹកដែលបានកាយដើម្បីបង្ហូរទឹកចូលស្រែ ដើម្បីរំដោះស្រូវប្រាំង គឺមានប្រវែង ១,៦៥០ ម៉ែត្រ គឺអាច ស្រោចស្រពស្រូវបានជាច្រើនហិចតា ដែលរំពឹងថា ៣ទៅ៤ថ្ងៃខាងមុននេះ ស្រូវប្រាំងនិងជួបវិបត្តិរីងស្ងួត យ៉ាងខ្លាំងបើគ្មានការចូលរួមជួយពីសំណាក់ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងបានចូលរួមដោះស្រាយបាន ទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋមានចិត្តសម្បាយរីករាយ ​និងថ្លែងអំណរគុណដល់ឯកឧត្តម សោម ស៊ុន និងក្រុមការងាររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែបានចុះជួយដោយមិន បានគិតពីថ្ងៃសម្រាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា នេះគឺជាសកម្មភាពចុះជួយដល់ប្រជាកសិករ របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការចូលរួមចំណែក ផ្តល់ថវិកាសម្រាប់ទិញប្រេងឥន្ទនៈ ចំនួន ២០០ លីត្រ ចាក់គ្រឿងចក្រកាយប្រឡាយ ស្រោចស្រពស្រូវប្រាំងដែលកំពុងរងគ្រោះរាំងស្ងួត ទោះជាថ្ងៃ ឈប់សម្រាកក៏ដោយ  ក៏ឆ្លៀតឳកាសដើម្បីជួយដល់មូលដ្ឋានរបស់ប្រជាកសិករ ដែលបានសំណូមពរ សុំប្រេងដើម្បីប្រើប្រាស់គ្រឿងចក្រ កាយប្រឡាយ ។

ដោយ  ប៊ុន  រដ្ឋា