ខេត្តឧត្ដរមានជ័យ: នៅថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៨នេះល្បីមកថា ឃាតករ ដែលជាឈ្មួញរកស៊ីឈើបាន ប៉ុនប៉ងធ្វើឃាតដោយយកស៊ាំងដប មកចាក់ស្រោចដុតមកលើមន្រ្ដីប៉ូលិសស្រុកអន្លង់វែងឆេះខ្លោចរងរបួសធ្ងន់ ក្នុងប៉េសកម្មបង្រ្កាបបទល្មើសឈើ ជាមួយក្រុមសមត្ថកិច្ចចំរុះ កាលពីថ្ងៃទី៦ខែវិច្ឆិការឆ្នាំ២០១៨ ស្ថិតនៅភូមិចេកឃុំថ្លាត ស្រុកអន្លង់វែងខេត្តមានជ័យ កំពុងតែស្វែងរកការអន្តរាគមន៍ពីនាក់មានអំណាច ដើម្បីរួចផុតការចោទប្រកាន់ផ្លូវច្បាប់។
ជនរងគ្រោះឈ្មោះឡុក សុថាវី អាយុ៣៥ឆ្នាំ ជាមន្រ្ដីប៉ូលិសបំរើការងារ នៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង បានអោយដឹងថាឃាតករ ប៉ុនប៉ងចាក់សាំងដុតសម្លាប់រូបលោកមានគ្នា៣នាក់ដោយជនដៃដល់ឈ្មោះ ស៊ឹមមាន ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្សរមានជ័យ។
មន្រ្ដីនគបាលខាងលើបានបន្តរថា មុនពេលកើតហេតុ ជនបង្ករខាងលើមានគ្នាបីនាក់បានដឹកឈើកែឆ្នៃអត់ច្បាប់ ដឹកជញ្ជូនតាមរយះរថយន្ដដឹកទឹកកក ឆ្លង់កាត់ស្រុកអន្លង់វែង នៅវេលាម៉ោង៩យប់ថ្ងៃកើតហេតុខាងលើក៍ត្រូវបានត្រូវបានសមត្ថកិច្ចបូករួមទាំងរដ្ឋបាលព្រៃឈើផងនោះបានឃាត់រថយន្ដខាងលើយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង មួយសន្ទុះក្រោយមកជនបង្ករខាងលើ
បានលួចបើករថយន្ដចេញពីសង្កាត់រដ្ឋបាលព្រៃឈើ ករត្រូវបានក្រុមសមត្ថកិច្ចចំរុះរួមទាំងរូបលោកផងនោះទៅឃាតយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើវិញ តែត្រូវបាន ក្រុមឃាតករខាងលើស្រែកគំរាមយកស៊ាំងមកចាក់ដុតសម្លាប់ចោលទាំងអស់ ពេលនោះពួកគេក៍បានទាញស៊ាំងចំនួនបីដបដុតរួចបាញស៊ាំងមកលើខ្លួនលោក ទើបបណ្ដាលអោយឆេះផ្នែកខាងលើក្បាលនិងស្មា ដោយមានការជួយពន្លាត់ភ្លើងពីសម្ថកិច្ចដូចគ្នានិងបញ្ជូនសង្គ្រោះបន្ទាន់ទៅ ពេទ្យប្រទេសថៃទើប រួចផុតពីក្ដីស្លាប់។
រហូតមកដល់ថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៨ នេះក្រុមឃាតករដែលបានប៉ុនប៉ងចាក់ស៊ាំងដុតសម្លាប់រូបលោក កំពុងមានអ្នករត់ការរកអ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យ អន្តរាគមន៍អោយរួចផុតការចោទប្រកាន់ផ្លូវច្បាប់ ។
ដែលសំនុំរឿងឃាតកម្មប៉ុនប៉ងមនុស្សឃាតខាងលើ បានដល់ដៃតុលាការអមសាលាដំបូងខេត្តឧត្ដរមានជ័យហើយ ចាប់តាំងពីថ្ងៃកើតហេតុមកម្លេះ ពោលគឺរងចាំតែខាងតុលាការអនុវត្តន៍និតិវិធីតែប៉ុណ្ណោះ។
លោកឡុក សុធាវី ជាជនរងគ្រោះសូមអំពាវនាវដល់អ្នកច្បាប់ជួយរកយុត្តិធម៌ជូនដល់រូបលោកផងក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ។




































