លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ជើញចុះមកប្រចាំការនៅគោលដៅក្នុងព្រះរាជពិធីបុណ្យអុំទូក

0

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃទី២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យអញ្ជើញមកប្រចាំការនៅគោលដៅមុខវត្តចាក់អង្រែក្រោម ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធំៗ រថយន្តដឹកបន្លែផ្លែឈើ និងរថយន្ត១២កៅអីជៀសវាងការកកស្ទះចរាចរណ៍នាឱកាសបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែរយះពេល៣ថ្ងៃនេះ។

ការអញ្ជើញចុះមកប្រចាំការតាមគោលដៅនីមួយៗគឺប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ចាប់ពី១០និង០០នាទីព្រឹករហូតដល់ម៉ោង១០និង០០នាទីយប់។ ជាក់ស្តែងទាំងព្រឹកថ្ងៃទី១ និងទី២ ហើយរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃទី២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងអាជ្ញាធរនិងមន្ត្រីក្រោមឱវាទ អញ្ជើញមកប្រចាំការនៅគោលដៅមុខវត្តចាក់អង្រែក្រោម ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធំៗ រថយន្តដឹកបន្លែផ្លែឈើ និងរថយន្ត១២កៅអី ក្នុងការសម្រួលចរាចរណ៍ និងជៀសវាងការកកស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសព្រះរាជពិធីបុណ្យបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែរយះពេល៣ថ្ងៃនេះ។

សូមជម្រាបដែរថា នាឱកាសព្រះរាជបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ជារៀងរាល់ឆ្នាំរដ្ឋបាលខណ្ឌមានជ័យតែងតែរៀបចំគោលដៅរួមទាំងចាត់តាំងមន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈរជើងប្រចាំតាមគោលដៅដែលបានកំណត់ដោយរដ្ឋបាលខ័ណ្ឌ៕អួង វឹុង