នគរបាលឃាត់ខ្លួនសង្ឃ ករណីប៉ុនប៉ងចាក់សម្លាប់ស្ត្រីវេវីងម្នាក់នៅប៉ោយប៉ែត

0

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជា ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅសួរនាំ ក្រោយបានធ្វើសកម្មភាពយកដែកឆាបចាក់លើរូបរាងកាយលើស្ត្រីអាជីវករវេលុយវីងម្នាក់បណ្តាលឲ្យរបួសធ្ងន់ ដែលមិនត្រូវបានគេដឹងថាផ្តើមចេញពីទំនាស់អ្វីឲ្យប្រាកដនៅឡើយទេ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៨នេះនៅចំនុចដីវាលអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែជំហ៊ានដំបូងត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋសង្ស័យរឿងស្នេហាត្រីកោណ។
ព្រះសង្ឃដែលត្រូវនគរបាលឃាត់ខ្លួនមានព្រះនាម ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ សង្ឃ​អង្គ​នេះ​គង់នៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។រីឯស្ត្រីរងគ្រោះមានឈ្មោះ សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ របួសធ្ងន់​ ជាអាជីវករវេលុយវីង នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ពេលនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងបាងកកប្រទេសថៃ។
ប្រភពពីសាក្សីនៅម្តុំកន្លែងកើតហេតុ បានឲ្យដឹងថានៅព្រឹកថ្ងៃសៅនេះ មុនពេលមានបញ្ហាគេបានឃើញស្ត្រីម្នាក់ខាងលើ បើករថយន្តម៉ាកហាយឡិនដ័រ មកកាន់ចំនុចអូរខៃដន ក្រោយមកស្រាប់តែមានព្រះសង្ឃទន់ សាវន បានដើរពីម្តុំគេលក់ឥវ៉ាន់មកចូលក្នុងឡាន បានមួយសន្ទះុក៏ស្រាប់តែមានការប្រើអំពើរហឹង្សាកើតឡើង ដែលបង្កដោយលោងសង្ឃអង្គនេះ បានយកដែកឆាបមកប៉ងសម្លាប់ស្ត្រីរងគ្រោះ ត្រូវបានអ្នកស្រុកឃើញផ្អើលឆោឡោរ បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនព្រះសង្ឃអង្គនោះបានភ្លាមៗតែម្តង។
ពាក់ពន្ធ័ករណីខាងលើ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីរកឃើញបទល្មើស លោកបានរាយការណ៍ជូនទៅខាងការិយាល័យធម្មការនិងសាសនា ហើយក៏បានធ្វើពិធីផ្សឹកសង្ឃអង្គនេះរួចរាល់ផងដែរ។បច្ចប្បន្នជនសង្ស័យ កំពុងស្ថិតនៅក្រោមការសួរនាំរបស់នគរបាលនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកបន្តថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ លោកឧត្តមសេនីត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលនិតិវិធិដោយ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចំពោះជនសង្ស័យ ទន់ សាវន ត្រូវចាប់ខ្លួនពីបទមនុស្សឃាតដោយចេតនា គិតទុកជាមុន។ពេលនេះសមត្ថកិច្ចកំពុងសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ឃិន គន្ធា