ថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ថាត្រូវលៃលករកឡានធំៗដឹកសំរាមចេញពីក្រុងអោយបានស្អាតម្តងនាខែចុងខែវិច្ឆិកាឆ្នាំ២០១៨នេះ។
ឯកឧត្តម យន្ត មីន បញ្ជាក់ថា សព្វថ្ងៃនេះការប្រមូលសម្រាមនៅតាមផ្លូវធំគឺបានល្អប្រសើរជាងមុនមិនមានគរទុកចោលដូចកន្លងមកទេ។ប៉ុន្តែបើមើលតាមដងផ្លូវតូចតាមភូមិប្រជាជនគំនរសំរាមនៅតែមាននៅឡើយ។ទោះយ៉ាងណា ឯកឧត្តម យន្ត មីន វាយតំលៃថាមានភាពប្រសើរជាងមុនច្រើន។
គួរបញ្ជាក់ថាបញ្ហាសំរាមនៅ្រក្រុងព្រះសីហនុ កន្លងមកមានការរិៈគន់ច្រើនថាអាជ្ញាធរក្រុងព្រះសីហនុនិងក្រុមហ៊ុនប្រមូលសំរាម KSWM មិនមានសត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសំណល់រឹងទាំងឡាយនេះ។
បញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ពន្យល់ថា ដោយសារក្រុមហ៊ុនប្រមូលសម្រាមមានរថយន្ត តិច កម្មករតិច ទីលានចាក់សំរាមនៅឆ្ងាយ ផ្លូវចូលទៅកន្លែងចាក់សំរាមលំបាកខ្លាំង ណាមួយទៀតបរិមាណសំរាមមានការកើនច្រើនគំហុកពេក ស្របពេលដែលក្រុងព្រះសីហនុមានការអភិវឌ្ឃគំហុកដែរ។
លោក អ៊ី សុខឡេង ធ្លាប់បញ្ជាក់ថា ក្រុមហ៊ុន KSWM ចាប់ពីពេលនេះតទៅប្រសិនបើគ្មានលទ្ធភាពប្រមូលហើយនៅតែធ្វើអោយពលរដ្ឋរិៈគន់ ក្រុងនឹងធ្វើកិច្ចសន្យាព្រមាន១ដង ២ដង ៣ដង បើនៅតែមិនអាចធ្វើបានល្អ ក្រុងនឹងបញ្ចប់កិច្ចសន្យាប្រមូលសំរាមនៅក្រុងព្រះសីហនុ។ក៏ប៉ុន្តែយ៉ាងណា ពេលនេះសង្គេតឃើញថា ការប្រមូលសម្រាមរបស់ក្រុមហ៊ុនគឺបានល្អប្រសើជាងមុនច្រើន។
បើតាមលោក អភិបាលក្រុងព្រះសីហនុ អោយដឹងថា ក្រុមហ៊ុននេះកំពុងបង្កើនចំនួន រថយន្ត និងកម្មករជាបណ្តើរហើយដែរ។