បទល្មើសនេសាទកើនឡើងគ្រប់ប្រភេទក្នុងស្រុករលាប្អៀរក្រោមការគ្រប់គ្រងរបស់ លោក គីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ

0

កំពង់ឆ្នាំង៖ លោក គីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ មិនគួរបណ្ដោយអោយកើតមានបទល្មើសនេសាទដាក់របាំង កាត់ព្រែកនោះទេ ព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញ មានបទល្មើសដាក់របាំងក្រឡាញឹក កាត់ព្រែកកើតឡើងយ៉ាងគគ្រឹកគគ្រេង នៅឃុំគោកបន្ទាយនិងឃុំស្វាយជ្រុំស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជានេសាទប្រកបរបរលក្ខណៈគ្រួសារជាច្រើនបានរិះគន់ទៅលើទង្វើផ្កើនដែល លោកឌុល គឹមឌី និងលោកគីមឡុង ឃុបឃឹតអោយឈ្មួញដាក់បទល្មើសរបាំងក្រឡាញឹក កាត់ព្រែកដើម្បីតែប្រយោជន៍បក្សពួក បំផ្លាញមច្ឆាជាតិ ទាំងតូចទាំងធំ
ផ្កើនទៅនិង បទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបាន ដាក់បទបញ្ជាឲ្យលុបបំបា ត់ការដាក់របាំងស្បៃមុងនិ ងរបាំងក្រឡាញឹក វែងរាប់រយម៉ែត្រ និងហាមដាក់សម្រាស់កាត់បឹងព្រែក ជាដើម។
ជាក់ស្ដែងសកម្មភាពបទល្មើសនេសាទបានកើតឡើង ពោរពេញផ្ទៃទឹក ក្នុងបឹងព្រែកមានទាំង សម្រាស់និងរុញស៊ីបក្នុង តំបន់អភិរក្សព្រមទាំងការដាក់របាំងលបក្រឡាញឹកកាត់ បឹងកាត់ព្រែក កាត់អូរតែពុំត្រូវបានលោក នាយសង្កាត់និងនាយផ្នែកធ្វើការបង្ក្រាបនិងទប់ស្កាត់នោះទេគឺធ្វើព្រងើយកន្តើយហា ក់មើលមិនឃើញ មិនដឹងអ្វីសោះ ព្រោះជាប់ពាក់ព័ន្ធនិងការទទួលយកលាភសក្ការៈពីក្រុមជនរកស៊ីល្មើសច្បាប់។
ប្រជាពលរដ្ឋដែលរស់នៅទីនោះបានបន្ដថា ការដាក់របាំងលបក្រឡាញឹកកាត់ព្រែកដែលបង្កឲ្យរាំងស្ទះដំណើរចរាចរត្រី នោះជាកម្ម សិទ្ធ របស់បុគ្គល មួយចំនួនមានដូចជាខ្សែស្រឡាយ លោកនាយផ្នែកកំពង់ប្រសាទ និងជាច្រើនអ្នកទៀតជាអ្នកដាក់របាំងក្នុងរដូវបិទនិង បើកនេសាទ ធ្វើរឹះពារដូចទិញបឹង ទិញព្រែកផ្ដាច់មុខតែឯង អញ្ចឹង ចំពោះការចេញមុខ កាងបែបនេះត្រូវបានលោក ឌុល គឹមឌី នាយសង្កាត់រដ្ឋបាលជលផលស្រុករលាប្អៀរនិងលោកនាយផ្នែកកំពង់ប្រសាទ អះអាងថាលោកជាអ្នកបើកភ្លើងខៀវទាំងអស់។
ពាក់ព័ន្ធនិងការរឹះគន់របស់ពលរដ្ន យើងនិងព្យាយាមសុំការបំភ្លឺបញ្ចាក់បន្ថែមពី លោកឌុលគឹម ឌី និងលោក គីមឡុង ដើម្បីសួរនាំរកការពិតនៅពេលក្រោយ៕012906409