ខេត្តព្រះស៊ីហនុ ៖ ការប្រើប្រាស់យន្តកាច្បាប់គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការធានាប្រសិទ្ធភាពគ្រប់គ្រង ដូច្នេះសូមមន្ត្រីទាំងអស់ត្រូវបំពេញតួនាទីភារកិច្ចអោយបានសកម្មក្នុងការបម្រើប្រជាពលរដ្ឋអោយបានល្អដោយយកច្បាប់ជាគោល។នៅចំពោះមុខវត្តមានមន្ត្រីមកពីស្ថាបន័ អង្គភាពក្រោមឱវាទខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកាឆ្នាំ២០១៨និងទិសដៅការងារសំរាប់ខែធ្នូ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៨លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់មន្ត្រីក្រោមឱវាទទាំងអស់អោយន្តខិតខំបំពេញការងារបានលទ្ធផលល្អនិងត្រូវធ្វើអោយពលរដ្ឋមានទំនុកចិត្ត។
លោក យន្ត មីន មានប្រសាសន៍ថា កន្លងមកមន្ត្រីទាំងឡាយបានខិតខំគួរអោយកត់សំគាល់និងបានចូលរួមចំណែកធ្វើអោយខេត្តព្រះសីហនុមានការប្រែមុខមាត់ យ៉ាងលឿនផងដែរ តែទន្ទឹមនេះក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរយើងទាំងអស់គ្នាត្រូវតែរួមគ្នាកែលម្អនិងខិតខំបន្ថែមទៀត។
បញ្ហាប្រឈមទាំងនោះរួមមាន៖សណ្តាប់ធ្នាប់ ចរាចរណ៏ សន្តិសុខ គ្រឿងញៀន ការរំលោភអូរប្រឡាយ ចិញ្ចើមផ្លូវ បញ្ហាសំរាមប្រមូលមិនទាន់ ជាពិសេសចលនាទន្ទ្រានព្រៃនិងដីសាធារណៈរបស់ពីសំណាក់ក្រុមពលរដ្ឋអនាធិបតេយ្យខ្លះនិងក្រុមអ្នកអាងអំណាចកាងដីដោយបំពានច្បាប់ជាដើម នៅតែកើតមានជាច្រើនកន្លែងជាដើម។លោក យន្ត មីន បញ្ជាក់ថា ពេលខ្លះក្រុមអនាធិបតេយ្យខ្លះថែមទាំងយកឈ្មោះ គាត់និងក្រុមគ្រួសារទៅប្រឡាក់ប្រឡូកដាក់ពីក្រោយក្នុងអំពើឈ្លោះដណ្តើមគ្នានេះទៀងផងដើម្បីបម្រើមហិច្ឆតាទច្ចរិតរបស់ខ្លួន។
តែយ៉ាងណាជុំវិញបញ្ហាទាំងនេះ លោក យន្ត មីន បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជាមួយមន្ត្រីជំនាញអនុវត្តការងារតាមតួនាទីរបស់ខ្លួនអោយបានសកម្មជាងមុន ដោយសារកន្លងមក មន្រ្តីទាំងអស់ មិនបានបំពេញតួនាទីរបស់ខ្លួនបានល្អ ដូច្នេះដោយអនុលោមតាមច្បាប់ជាគោល។ចំពោះក្រុមអនាធិបតេយ្យ និងក្រុមកាងពីក្រោយអាងខ្នងអ្នកធំអ្នកមានអំណាចពីពេលនេះទៅគ្មានការយោគយល់ទៀតឡើយ គឺត្រូវតែប្រើវិធានការច្បាប់ ព្រោះកន្លងមកអ្នកទាំងនោះហាក់ដូចជាអប់រំអស់ចិត្តដែរតែដូចជាអប់រំលែងចូលទៅហើយ។
បើតាមលោក យន្ត មីន គិតមកត្រឹមខែវិច្ឆិកា២០១៨នេះ មានខ្ទមអនាធិបតេយ្យប្រមាណជា៧០០ខ្នងត្រូវបានរដ្ឋបាលខេត្តរុះរើចោលនិងក្រុមមេខ្លោងកាងប្រដាប់អាវុធជាច្រើននាក់ផងដែរត្រូវបានឃាត់ខ្លួនធ្វើបែបបទបញ្ជូនទៅតុលាការ ហើយខ្លះកំពុងដេកគុក។
ក្នុងនោះក៏បាន មហាជនទូទាំង ព្រះរាជាណាចក្រកម្ពុជា សំណូមពរឲ្យ លោក យន្ត មីន េមត្តាណែនាំ ឲ្យមន្រ្តី ឬនាយករដ្ឋបាល រួមទាំងមន្ទីរពាក់ព័ន្ឋ ធ្វើការណៃនាំដល់ រោងពុម្ណ ផលិតស្លាកយីហោនានា ប្រើការពិចារណាផង ដើម្បីចេៀសវាង ការសរសេរអក្សខុសពីន័យរបស់ខ្មែរ បើមានខុសត្រង់ណា សូមឲ្យម្ចាស់រោងពុម្ពជួយណែនាំ ដល់ភ្ញៀវរបស់ខ្លួន ដោយសារតែកន្លងមកនេះ ស្លាកយីហោយស្ទើរគ្រប់ទីកន្លែង សុទ្ធសឹងតែសរសេរខុស ធ្វើឲ្យមានការយល់ច្រឡំ ។
ដោយ ខេមរា







































