ចោរលួចកាច់សោរម៉ូតូបានសំរេចចុងក្រោយអស់ល័ក្ខជាប់ខ្នោះសមត្ថកិច្ចអាវុធហត្ថ

0

កំពង់ធំ= សមត្ថកិច្ចអាវុធហត្ថខេត្តកំពងធំឃាត់ខ្លួនជនសង្ស័យកាច់សោរម៉ូតូបានម្នាក់កាលពីវេលាម៉ោង០២និង១០នាទីថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៨ ភូមិ ស្លាកែត សង្កាត់ព្រៃ តាហ៊ូក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណះជនសង្ស័យកំពុង លេងភ្នាល់ចាក់ប្រដាល។
សមត្ថកិច្ចបានអោយដឹងថា ការចុះឃាតខ្លួនជនសង្ស័យនេះមានបញ្ចាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ ដោយអនុវត្តន៍តាម ដីកាលេខ ២២៧២ ចុះថ្ងៃទី៨ខែវិច្ចិការ ឆ្នាំ២០១៨ ពីបទលួច(កាច់សោរម៉ូតូ) ដែលបានប្រព្រឹត្ត នៅថ្ងៃទី ១១ខែមិថុនា ឆ្នាំ២០១៨ កាលពីវេលាម៉ោង ០៧និង ០៥នាទី នៅក្នុងបរិវេន្ដ សាលាបឋមសិក្សារូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនសង្ស័យ ឈ្មោះ រ៉ង វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ រូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយឃាតខ្លួនសមត្ថកិច្ចកសាងសំនុំរឿងបញ្ចូនជនសង្ស័យទៅតុលាហើយ កាលពីព្រឹក ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៨នេះ៕ប៊ុនរិទ្ធី