ល្បែងភ្នាល់ប្រជល់មាន់ បៀអាប៉ោងនិងយូគី កំរើកឡើងវិញហើយនៅបេនឡានអូស្មាច់ជ្រកក្រោមស្លាកកាស៊ីណូ

0

ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា មានពលរដ្ឋខ្មែរច្រើនសន្ធឹកសន្ធាប់បានទៅលេងភ្នាល់ ល្បែងស៊ីសងប្រជល់មាន់ បៀរ អាប៉ោង និងយូគី នៅចំណុចបេនឡានអូរស្មាច់ស្ថិតភូមិអូរស្មាច់ សង្កាត់កូនគ្រៀល ក្រុងសំរោងកំពុងដំណើរការលេង សារជាថ្មីម្តងទៀតក្រោយពីមានការផ្អាកលេងមួយរយៈកន្លងមក។
ជាក់ស្តែងកាលពីថ្ងៃទី១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យ និងតាមបណ្តាខេត្តផ្សេង ទៀតដូចជាខេត្តព្រះវិហារ សៀមរាប និងបន្ទាយមានជ័យមកជុំគ្នាលេងភ្នាល់យ៉ាងអនាធិបតេយ្យដោយមិនមានការរំខានពីសំណាក់អាជ្ញាធ័រ រឺ សមត្ថកិច្ចជំនាញឡើយ។
ប្រភពច្បាស់ការបានអោយដឹងថាម្ចាស់ទីតាំងបើកលេងល្បែងខាងលើត្រូវគេស្គាល់ ឈ្មោះលោក កុក ទៀង ជាបុរសមានអំណាចនិង លុយដ៏មហាសាល នៅក្នុងខេត្ត ក្នុង១សប្តាស៍គេលេងបីថ្ងៃ(៣ថ្ងៃ)គឺថ្ងៃអង្គារ ពុធ និងថ្ងៃសុក្រ ដែលជាថ្ងៃក្រុមអ្នកញៀនល្បែងណាត់ជួបជុំគ្នាចាក់ភ្នាល់រហើយការភ្នាល់ម្តងៗរហូតដល់រាប់ពាន់ដុល្លាឯណោះ។
ចំពោះករណីខាងលើក្រុមការងារយើងបានទាក់ទងទៅ លោកអ៊ុ សុភ័ក្រ អភិបាលក្រុងសំរោង ដើម្បីសុំការបំភ្លឺតែ លោកឆ្លើយថារវល់ជាប់ប្រជុំ៕BRT