សមត្ថកិច្ចនគបាលអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួន បុរសម្នាក់ពាក់ព័ន្ធនិង រឿងឆរបោក

0

កំពង់ធំ= កម្លាំងនគរបាលស្រុកបារាយណ៏ សហការជាមួយប៉ុស្តិរដ្ឋបាលឃុំជ្រលង ចុះអនុវត្តដីការចាប់ខ្លួន បុរសម្នាក់ពាក់ព័ន្ធនិង រឿងឆរបោកកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ នៅភូមិតាំងគោក ឃុំសូយោងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថាការចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខៈ២០/២០០៩ របស់លោកពាន អេន ចៅក្រមស៊ឺបសួរ សាលាដំបូងខេត្តកំពង់ធំបង្គាប់ចាប់ឱ្យចាប់ខ្លួនឈ្មោះវ៉ែន សុភ័ស្ត ភេទ អឯយុ២៩ ឆ្នាំ នៅភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៍ខេត្តកំពង់ធំ ពីបទ (ឆបោក) ដែលប្រព្រឹត្តនៅភូមិតាំងគោកឃុំសូយោង ស្រុកបារាយណ៍នាពេលកន្កងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ដើម្បីកសាងសំនុំរឿង បញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់៕ប៊ុនរិទ្ធី