កំពង់ធំ = គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងរថយន្តបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរនេះនៅលើកំណាត់ផ្លូវលេខ264C មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តបើកបរថយក្រោយចេញពីឃ្លាំង ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន។ជនរងគ្រោះអ្នកបើកបរម៉ូតូកូរេC100 ពណ៌ក្រហម ផ្លាកលេខកំពង់ធំ1B.8923(បើកបរផ្លូវត្រង់ពីលិចទៅកើត)ដោយ ឈ្មោះ អន.សុវិច្ឆកា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
ចំណែករថយន្តម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ផ្លាកលេខភ្នំពេញ3A.5689 (បើកបរថយក្រោយចេញពីឃ្លាំងមកលើទ្រូងផ្លូវពីត្បូងទៅជើង)ដោយឈ្មោះ ស្រ៊ុន.គឹមស្រៀង ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ(បានរត់គេចខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាសពអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕ប៊ុនរិទ្ធី