ក្រចេះ៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី២ឆ្នាំទី៥ កាលពីព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញឲសម្ថកិច្ចជំនាញពាក់ពន្ឋ័នៅក្នុងខេត្ត ត្រូវពង្រឹងការពារទប់ស្កាត់ បង្រ្កាបបទល្មើស ជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ឲមានប្រសិទ្ឋភាពខ្ពស់ ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះដែរ ឯកឧត្តមបានកោតសរសើរដល់រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្តដែលតែងតែខិតខំក្នុងការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈបានល្អប្រសើរក្នុងរយៈកាលកន្លងមកនេះ ហើយបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ តម្រូវឲ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញទាំងអស់សហការគ្នាដោះស្រាយរួមគ្នាបន្តទៀត ដើម្បីឲខេត្តក្រចេះ យើងមានភាពរីកចំរើន ។
ឯកឧត្តម ក៍បានស្នើអោយអាជ្ញាធរក្រុង-ស្រុក សមត្ថកិច្ចមន្ទីរអង្គភាពទាំងអស់ត្រូវបន្តរ ខិតខំយកចិត្តទុកដាក់អនុវត្តការងារ របស់ខ្លួនបន្ថែមទៀត ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ពិសេសត្រូវពង្រឹងការពារទប់ស្កាត់ការពារ បង្រ្កាបបទល្មើស ជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលកើតមានតាមមូលដ្ឋាន និងពង្រឹងបនតរអនុវត្តច្បាប់ចរាណ៏ឲបានតឹងរឹងបន្ថែម ទៅលើអ្នកប្រើប្រាស់យានជំនះគ្រប់ប្រភេទធ្វើយ៉ាងឲពួកគាត់បានយល់និងចូលរួមអនុវត្តន៏គោរពច្បាប់ដើម្បីបញ្ជៀសពីការកើតមានគ្រោះថ្នាក់ចរាចណ៍៕
ដោយឡែកចំពោះបញ្ហារក្លិនស្អុយ ធ្វើឲមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ នៅក្បែររោងចក្រ និងភាយក្លិនមិនល្អនោះមកដល់ក្រុងក្រចេះ ចេញពីរោងចក្រផលិតម្សៅដំឡូងមី ស៊ីងស៊ុងរបស់ក្រុមហ៊ុនកូរ៉េ នៅចំនុចផ្លូវបំបែកខ្លាស្ទុះ ក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ អាជ្ញាធររួមនិងមន្ទីរជំនាញចុះទៅត្រួតពិនិត្យជាក់ស្តែង និងបានឲរោងខាងចក្របញ្ឈប់ការផលិតហើយត្រូវធ្វើការជួសជុលជាបន្ទាន់ ធ្វើយ៉ាងកុំឲមានសាយភាយក្លិនស្អុយជៀសចេញមកក្រៅទៀត ទើបអាចអនុញ្ញាតឲមានការដំណើរការផលិតម្សៅដំឡូងមីតទៅទៀតបាន។ ដោយ ម៉េង គាង






































