បទល្មើសនេសាទរីករាលដាលពេញផ្ទៃទឹកក្រោមការគ្រប់គ្រងរបស់លោកជុំភាព នាយសង្កាត់រដ្ធបាលជលផលឃុំស្ពានត្នោតស្រុកជីក្រែង

0

សៀមរាប÷ ចាប់តាំងពីរដូវបើកនេសាទមក ពលរដ្នបានរាយការណ៍មកថា បទល្មើសនេសាទដែលប្រើឧបករណ៍ខុសច្បាប់បានរីករាលដាលពេញផ្ទៃទឹក បែរជាលោកជុំភាពនាយសង្កាត់រដ្ធបាលជលផល ស្រុកជីក្រែង ជិះសេះលេងដៃក្នុងការប្រមូលលាបសក្ការះទៅវិញ មិនមានការចុះហាមឃាតឬបង្រ្កាប់នោះឡើយ។
តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា លោកជុំភាព មិនត្រឹមតែមិនបង្រ្កាប់បទល្មើសនោះទេថែមទាំងបើកដៃអោយឈ្មួញដុះស្លែរដាក់បទល្មើសនេសាទខុសច្បាប់ ដែលមាន ឈ្នោះ ភាព ឈ្មោះចូច អាន ទាំង៣នាក់រស់នៅភូមិ អណ្លងព្រីងក្រោម ឃុំអណ្លង់សំណរ ស្រុកជីក្រែង និងឈ្មោះម៉ៅ រស់នៅភូមិបេង ឃុំជីក្រែង ទាំង៤នាក់នេះកំពុងតែប្រព្តឹត្តបទល្មើសដាក់សាច់ដៃ មានប្រវែងរាប់ពាន់ម៉ែត្រខុសទៅនិងច្បាប់អនុញាតិត្រឹមតែ១០០តែប៉ុណ្ណោះការដាក់បទល្មើសទាំងនេះ នៅចំណុចភូមិសាស្រ្ត ត្រពាំងក្អែកដេក ត្រពាំងធំ ដាច់ជៀក អូអំពិល អូរបាក់ស្ណរ ដែលបច្ចុប្បន្ន លោកជុំភាព កំពុងតែដើរប្រមូលលុយពីបទល្មើសនេសាទខុសច្បាប់ យ៉ាងសប្បាយ។
ពាក់ព័ន្ធនិងការរឹះគន់ខាងលើ លោក ជុំ ភាព បានប្រាប់ក្នុងកិច្ចសម្ភាសថា កន្លែងលោកគ្រប់គ្រងនោះទឹកគោកអស់ហើយ លោកពុំអាចទៅដល់នោះទេចំណែកបទល្មើសអាចមានខ្លះៗ ដោយសារលោកទៅមិនដល់៕ប៊ុនរិទ្ធី