​ប្រសាស៍សម្តេច​ក្រឡា​ហោម ស ខេង មេឈ្មួញឧក្រិដ្ឋជនព្រៃឈើលោកហូវ ជីវ៉ៃ មិនចាត់ទុកក្នុងកែវភ្នែក

0

ភ្នំពេញៈ មេឧក្រិដ្ឋជនព្រៃឈើ លោក ហូវ ជីវ៉ៃ មានឈ្មោះល្បីក្នុងខេត្តរតនៈគិរី បានកំពុងតែធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើយ៉ាងគគ្លើន ដោយមិនញញើតការព្រមានរបស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបាន ព្រមានធ្ងន់ៗទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ តែផ្ទុយទៅវិញឈ្មួញឈើម្នាក់នេះ គ្មានអ្វីធំជាងលុយនោះទេ សម្តេចស្រែកនៅតែឯភ្នំពេញ ចំណែកឈ្មួញនៅតែធ្វើ ឈើក៏នៅតែកាប់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពរបស់លោក ហ៊ូវជីវ៉ៃ កាប់អាព្រៃយ៉ាងសកម្មនេះ ក៏ដោយសារតែបានអំណាចពី លោកថង សាវុន ចៅហ្វាយខេត្តរតនគីរី បើកដៃដែរ ទើបអាចធ្វើសកម្មភាពរលូន រួមទាំងបានបន្ត​កាប់​បំផ្លាញ​ព្រៃ​ សហគមន៍​ជនជាតិភាគតិច និងកន្លងមក សម្តេតេជោ ​ហ៊ុន សែន ធ្លាប់ដាក់វិធានការក្តៅទៅលើមន្រ្តី អាជ្ញាធរ និងអង្គភាពជំនាញឲ្យរួមសហការគ្នា ទប់ស្កាត់ការពារ និងអភិរក្សព្រៃឈើ ព្រមទាំងបញ្ជារដល់នាយឧត្តមសេនីយ៍សៅ សុខា ចុះបង្រ្កាបបទល្មើសព្រៃឈើទាំងឡាយ នៅរតនគីរីនេះ តែផ្ទុយទៅវិញអភិបាលខេត្ត បរិស្ថាន រដ្ឋបាលព្រៃឈើ ហាក់ដូចជាត្រូវថ្នាំសណ្តំ មិនមានវិធានការបង្រ្កាបជាប្រចាំនោះឡើយ តែផ្ទុយទៅវិញ សកម្មភាពបង្រ្កាបទាំងនេះ ហាក់បីដូចជា វ៉ៃទឹកគៀងត្រីចូលទ្រទៅវិញ ។

មហាជនកំពុងតែមានចំម្ងល់ថា តើអភិបាលខេត្តរខេត្តរតនៈគិរី ក្នុងនាមជាអភិបាល និងជាប្រធានគណបញ្ជាការឯកភាពខេត្តកំពុងតែធ្វើអ្វី ហើយត្រូវជាសាច់ជាឈាមអ្វីជាមួយឧក្រិដ្ឋជន ព្រៃឈើហូវ ជីវ៉ៃ ដែល បានកំពុងតែធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដឹកយ៉ាងរង្វើអស់ផែនដី ហេតុអ្វីបានជាពុំមានការបង្រ្កាប ពីសំណាក់អភិបាលខេត្ត និងបរិស្ថាន មេព្រៃទាំងនេះ ឬក៏យកអនុសាស្ត្ររបស់ថ្នាក់ដឹកនាំជាតិទៅការបំផ្លាញជាតិ​ទៅវិញ។

តាមប្រភពព័ត៌មាន ​សហគមន៍​ភូមិ​ប៉ា​បានបញ្ជាក់ថា ការ​កាប់បំផ្លាញ​ព្រៃឈើរបស់ក្រុមនិងបក្សពួករបស់ ហូវ ជីវ៉ៃ បានធ្វើឡើងនៅចំនុច  ​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ មន្រ្តីបរិស្ថាន ម្នាក់ឈ្មោះ លោក អ៊ូច ឡេង វីរៈជន បាននិយាយឲ្យផុតតែពីមាត់ដោយ គ្មានភាពទទួលខុសត្រូវ  បទល្មើស​ព្រៃឈើ​មិន​អាច​ទប់ស្កាត់បាន ពីព្រោះ នេះ​ជា​មុខរបរ​ដ៏​ចម្បង​របស់​បុគ្គល​មាន​អំណាច​រកស៊ី​ឈើ​ដុះ​ស្លែ ដែល​មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ តាំង​ពី​ក្រោម ដល់​លើ តាំងពី​ក្នុង​ព្រៃ​រហូត​ឆ្លងដែន ជាពិសេស​ឈ្មួញ​មក ពី​វៀតណាម និង ចិន ដែល​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ នានា ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើ នៅ​កម្ពុជា ដែល​មិន​អាច​ទប់ស្កាត់បាន​។ពាក់ព័ន្ធ​នឹង​សកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​នេះ បាន​បង្ក​ឲ្យមាន​ការមន្ទិល​សង្ស័យ​ថា​លោក ថង សាវុន និង លោក គឹម រស្មី អាច​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ដ៏​ធំ​ក្នុង​ជំនួញ​ឈើ​ខុស ច្បាប់​ក្នុង​ខេត្ត​រតនគិរី​។

 

​ មេ​ឈ្មួញដ៏ល្បីឈ្មោះ ណុប វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ដែល​ទំនង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ ដែលបានកាប់ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ក្នុង​ស្រុក​តា​វែង និង​ស្រុក​សេ​សាន ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​កូន​មុំ ស្រុក​លំផាត់ ក៍​ត្រូវបាន​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ ប្រចាំ​ខេត្ត​រតនៈគិរី​ទាំងពី​រូបនេះ ចេញមុខ​កាង​ឲ្យគេ​ចូល​កាប់​បំផ្លាញ​យ៉ាង​មហន្តរាយ ដឹកយក​ទៅ​លក់​នៅ​ព្រំដែន​យួន​ដែរ ដោយ​មួយចំនួនធំ​ចេញ​តាម​ច្រករបៀង និង​មួយចំនួនទៀត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

ដោយ ខេមរា