ខេត្តសៀមរាប =កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តសៀមរាប បង្រ្កាប់ក្រុមប្រើប្រាស់គ្រឿងញៀនបានចំនួន៨នាក់ ក្នុងនោះមាន ជាងម៉ូតូ ជាងដែក និងកាត់សក់ ហេតុការណ៍បង្រ្កាប់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំនុច ភូមិជ្រោយនាងនួន ឃុំ ជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ជនសង្ស័យទី១ ឈ្មោះ យូរ អេងលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ។ទី២ ឈ្មោះ តែមសារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន។ទី៣ ឈ្មោះ មាន ឆវ័ន្ដ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន។ទាំង៣នាក់នេះ រស់នៅភូមិជ្រោយនាងនួន ឃុំ ជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ និងចាត់ចែង មានសារធាតុញៀនក្នុងខ្លួន។
ទី៤ ឈ្មោះ ញិប នី អាយុ ៣៤ឆ្នាំ ជាងកាត់សក់ រស់នៅភូមិ ភ្នំដី ឃុំស្នែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប(រក្សាទុកនិងជួញដូរ មានសារធាតុញៀនក្នុងខ្លួន។ទី៥ ឈ្មោះ លាង ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិអំពៅដៀប ឃុំ ជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួញដូរ មានសារធាតុញៀនក្នុងខ្លួន។ទី៦ ឈ្មោះ ចាន់ ស៊ី វូយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាងដែក រស់នៅ ភូមិ ប្រិយ៍ ឃុំ ប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ចាត់ចែងនិង ប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។
ទី៧ ឈ្មោះ ហាប់ សុគន្ធ ភេទ ប្រុស អាយុ ២០ឆ្នាំ ជាងដែករស់នៅភូមិជ្រោយនាងនួន ឃុំ ជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប ( ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។
ទី៨ ឈ្មោះ មាន សុជា ភេទប្រុស អាយុ ២១ឆ្នាំ ជាងដែក រស់នៅភូមិជ្រោយនាងនួន ឃុំ ជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប( ចាត់ចែងនិងប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន។
ក្រោយឃាតខ្លួន សមត្ថកិច្ចបានដកហូត ថ្នាំញៀន ប្រភេទ ម្សៅ មេតំហ្វេតាមីន ចំនួន ៦កញ្ចប់ ស្មើរនិង ១២,៦ក្រាម ថ្លឹងទាំងសំបក ព្រមទាំង ឧបករណ៍ប្រើប្រាស់និងសម្ភារះវិចខ្ចប់ និងទូស័ព្ទដៃ ចំនួន១០គ្រឿង ។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសួរនាំធ្វើរបាយកាណ៍បញ្ចូនទៅស្នងការនគរបាលខេត្តសៀមរាប ដើម្បី ចាត់ការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី







































