បន្ទាយមានជ័យ៖ គ្រាប់ម៉ីននិងគ្រាប់យុទ្ធភ័ណមិនទានផ្ទុះជាឃាតករលាក់មុខ ក្នុងការបំផ្លាញជីវិតសត្វនិងមនុស្ស ពិសេសបានធ្វើអោយ ពលរដ្ឋនិងអតីតយោធានៅឃុំ ទទួលពង្រ ពិការប្រមាណជាង៥០០នាក់ សេសល់ពីការបាត់បង់ជីវិត ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភាទេសរដ្ឋមន្រីទទួលបន្ទុកបេសកម្មពិសេសរបស់រាជរដ្ឋាភិបាល លើកិច្ចការមីន គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ និងការងារវិស្វកម្ម ថ្លែងដូច្នេះក្នងទស្សនកិច្ចនៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ស៊ីម៉ាក នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
ឯកឧត្តម ហេង រតនាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកស៊ីម៉ាកថ្លែងថា៖ ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិសកម្មភាពកម្ចាត់មីនពីឆ្នាំ២០១៨-២០២៥ ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណ្តតិទី៦ ដែលរៀបចំឲ្យស្របទៅនឹងគោលការអភិវឌ្ឍន៍ប្រកបដោយចីរភាព បានរៀបចំផែនការ និងគៀងគររកជួយបន្ថែម ដើម្បីបោសសំអាត គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រៀម ពង្រើកផ្ទៃដីជូនពលរដ្ឋដាំដុះ។
ឯកឧត្តម ហេង រតនា បានលើកឡើងថា ៖ ថ្វីបើគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យើងបានធ្វើការបោសសម្អាត់បានមួយចំនួនក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច បើសិនក្នុងករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវរាយការណ៍ មកអាជ្ញាធរស៊ីម៉ាក ដើម្បីធ្វើការកំទេចចោល ដោយក្នុងនោះប្រជាជនកម្ពុជាយើងជាច្រើនរយនាក់ត្រូវបានទទួលរងគ្រោះថ្នាក់ដោយគ្រាប់ទាំងអស់នេះ ខ្លះត្រួវបាត់បង់ជីវិត និងខ្លះទៀតត្រូវពិការដៃ ជើងជាដើម។ ឯកឧត្តមបន្តថា ៖ ទឹកដីស្រុកម៉ាឡៃ គឺសម្បូទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ច្រើនតាំងពីសម័យសង្រ្គាម ដែលបច្ចុប្បន្ន ស៊ីម៉ាកកំពុងធ្វើការបោសសម្អាត បានផ្ទៃដីមួយចំនួន មួយចំនួនទៀតកំពុងធ្វើការបោសសម្អាត ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សុភា មានប្រសាសន៍ថា ៖ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេស អគ្គនាយកស៊ីម៉ាក ដែលបានខំពុះពារគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ លើការងារបោសសម្អាតមីននៅទូទាំងប្រទេសកម្ពុជា ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម ពិសេសទឹកដីនៃខេត្តបន្ទាយមានជ័យ ដូចជាស្រុកម៉ាឡៃជាដើម ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើផ្ទៃដីរាប់សិបហិកតា តាំងពីទស្សវត្សរ៍ឆ្នាំ៧០ ក្នុងអំឡុងសង្គ្រាមរ៉ាំរៃអស់រយ:ពេលជាង១០ឆ្នាំ ដោយមកដល់បច្ចុប្បន្ននេះ ផ្ទៃដីមួយចំនួនធំត្រូវបានបោសសម្អាត ដោយក្រុមការងារស៊ីម៉ាក។
យោតាមទិន្ន័យចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបន្ទាយមានជ័យមានផ្ទៃដីសរុបលើ៤ស្រុកជាប់ព្រំដែនប្រមាណ១៣,៥៦៤ហិកតា ស្មើរនិង១,៥៨៧ ចំម៉ីន ។ ដោយឡែកស្រកម៉ាឡៃ មានបញ្ហាមិនសេសសល់ប្រមាណ ៥៦៦៣ហិកតា ស្មើនិង៤៥៣ ចំការម៉ីន ពិសេសសឃុំទួលពង្រ នៅសល់ដីមីនប្រមាណ ២,០២៦ហិកតា ស្មើនិង២៩០ចំការម៉ីន ៕ ដោយ៖ឃិន គន្ធា







































