ខេត្តក្រចេះ ពានរង្វាន់បាល់ទាត់តេជោសន្តិភាព ៧ មករា ១៩៧៩ – ៧ មរា ២០១៩ រដូវការទី២ធ្វើឡើងដើម្បីអប់អរសាទរថ្ងៃជ័យជម្នះ៧មករា ១៩៧៩-២០១៩ ក្នុងខួបលើកទី៤០ឆ្នាំនៃនយោបាយឈ្នះឈ្នះ លើសង្រ្គាមរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ដែលពិធីបិទការប្រកួតក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រុមយុវជនស្រលាញ់សន្តិភាពកាលពីពេលកន្លងទៅនេះ ។
ដែលការប្រកួតនេះមានរយៈពេល៥សប្តាហ៍ មាន១៥ក្រុមចូលរួមប្រកួត តាមការបែងចែកជា៤ពូល ប្រកួតទៅតាមបច្ចេកទេស និងយុត្តិធម៌រហូតជម្រើសបាន ៤ ក្រុម ហើយក្រុមចុងក្រោយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្របានរកឃើញនូវក្រុមដែលទទួលជ័យលាបភីលេខ១ គឺទទួលបានទៅលើក្រុម យុវជនរកាកណ្តាល លេខ២-ក្រុមក្រចេះFC លេខ៣- ក្រុមសេះសសន្តិភាពវត្តថ្មគ្រែ និងលេខ៤-ក្រុមស្រលាញ់សន្តិភាព រួមមេដាយ និងថវិការមួយចំនួនផងដែរ ។ ក្នុងនោះដែរសម្រាប់ក្រុមដែលលេងបានល្អទទួលបានទៅក្រុមយុវជនស្រលាញ់សន្តិភាព ហើយកីឡាករដែររកគ្រាប់បាល់ជូនក្រុមបានច្រើនជាងគេគឺគីឡាករឈ្មោះ បាន សំណាង ក្នុងក្រុមសេះសសន្តិភាពវត្តថ្មគ្រែ និងអ្នកចាំទីដែលសង្រ្គោះគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ សុខ មាន ក្នុងក្រុមយុវជនរកាកណ្តាល ៕ 
ក្នុងពិធីបិទការប្រកួតដណ្តើមពានរង្វាន់តេជោសន្តិភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ នឹងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការប្រកួតនេះ គឺដើម្បីអប់អសាទរថ្ងៃប្រវត្តិសាស្រ្តនៃការបញ្ចប់សង្រ្គាមរបបប្រល័យពូជសាស្រ្តរបស់កម្ពុជា ក្នុងនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងជាការរំលឹកដឹងគុណចំពោះការពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ហើយជាពិសេសគឺដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជា លើកកម្ពស់ ផ្តល់ឱកាស បណ្តុះបណ្តាលអប់រំកាយ កីឡាដល់យុវជន – លេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន និងបង្កើមានភាពស្និទ្ធសាល រវាងក្រុមនីមួយៗ ឲ្យចេះសាមគ្គីភាពគ្នាល្អ ។
ពិតមែនតែវិស័យកីឡានេះដើរក្រោយប្រទេសដទៃមួយចំនួនក៏ពិតមែន តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំ និងបោះជំហាន ទទួលបានផ្លែផ្កាគួរជាទីមោទន ជាក់ស្តែងឆ្នាំ២០១៧ ក៏ដូចជាដើមឆ្នាំ២០១៨ កន្លងមកនេះ យើងបានរៀបចំឲ្យមានការប្រកួតកីឡាបាលទាត់ដណ្តើមពាន់រង្វាន់ មានច្រើនក្រុមជាបន្តរបន្ទាប់ ។ ដូច្នេះសូមបន្តគាំត្រ និងខិតខំប្រឹងប្រែងកសាងសមត្ថភាពជំនាញ ចំណេះដឹង និងបទពិសោធន៍ ក្នុងការលេងកីឡារ ប្រកបដោយការគោរពវិន័យ និងបទបញ្ជារ ដើម្បីចូលរួមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ខាងមុខនេះ ៕ដោយ ម៉េងគាង






































