ឯកឧត្តម ឃួន​ សុវណ្ណ​ និងលោកជំទាវប្រគល់ថវិកា​២,៧៥០​ $​សម្រាប់អាគារ​ប្រចាំ​បញ្ជាវរសេនាតូចលេខ​១

0

កំពង់ធំ៖ ឯកឧត្តម ឃួន​ សុវណ្ណ និងលោកជំទាវ ទ្រី ណាត បានឧបត្ថម្ភថវិកា​២,៧៥០​ $​សម្រាប់ការសាងសង់អគារ​ប្រចាំ​ នៅអង្គភាពវរសេនាតូចលេខ​១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក​រង​កំពង់ធំ  នៅរសៀល​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៩ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ។ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឃួន សុវណ្ណ នាយករងអធិការកិច្ចអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ​ ​ និង​លោក​ជំទាវ​ ទ្រី ណាត​ ​បាន​រួមចំណែក​ក្នុង​ការ​កសាង​អង្គភាព​ ក៍ដូចជាជួយក្នងការអភិវ​ឌ្ឍន៍​ សង្គម​ជាតិ​យើង​ផងដែរ និងបានឧបត្ថម្ភថវិកា២,៧៥០​ $​ សម្រាប់ដំបូល និងពិដានអាគារ​ប្រចាំ​បញ្ជា នៅវរសេនាតូចលេខ​១ និងបានប្រគល់ ថវិកាចំនួន១,៣៥០​ $​ស្មើ៥០%សម្រាប់សាងសង់ អាគារ ដែលមានទំហំ​៩ម៉ែត្រ​x​១១​ ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងឲ្យឃើញ ពីទឹកចិត្តល្អប្រពៃរបស់ថ្នាក់ដឹក នាំ ដែលបានចូលរួមចំណែក កសាងអង្គភាពដើម្បីភាពរីកចម្រើនក្នុងវិស័យកងយោធពលខេមរភូមិន្ទ ដែល កន្លងមកនេះ ឧត្ដមសេនីយ៍ត្រី ឃួន សុវណ្ណ បានជួយការ៉ូ​ចំនួន​៣០​ កេស ស្មើ​ទឹកប្រាក់​ចំនួន​៣០០$ សម្រាប់ ក្រាលនៅក្នុងអាគារ និងមកដល់ពេលនេះ ក៏ត្រូវបាន ឯកឧត្តម បន្តឧបត្ថម្ភសាងសង់អាគារជាបណ្តើៗទៀត ផង ព្រមទាំងបានប្រែក្លាយតំបន់ វរសេនាតូចលេខមួយនេះ ដែលកន្លងមកតំបន់នេះ សុទ្ធសឹងតែជាព្រៃ យោធាប្រជុំនៅក្រោមដើមឈើ តែមកដល់ឆ្នាំ ២០១៩ ​វរសេនាតូចលេខមួយនេះ បានប្រែក្លាយមុខមាត់ថ្មី មានអាគារតូចធំ សាលប្រជុំ ផ្ទះបាយ អាគារប្រចាំបញ្ជារ និងមានសោភ័ណភាពស្រស់បំព្រង ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា អង្គភាពវរសេនាតូចលេខ១ ទទួលបានការរីកចម្រើន និងក្លាយ ជាវិទ្យាល័យយុទ្ធសាស្រ្តយោធា សម្រាប់យុទ្ធជនជំនាន់ក្រោយ ទទួលបានចំណេះដឹងពីទីនេះ ដោយមានការ គាំទ្រពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤  រួមទាំងសម្បុរសជនជិតឆ្ងាយ មន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំ ចូលរួម គាំទ្រឧបត្ថម្ភវិស័យការពារជាតិ ទើបធ្វើឲ្យមានការីចំរើនមកដល់ពេលនេះ ។នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ និង​អង្គភាព​វរសេនាតូចលេខ​១​ សូម​គោរព​ថ្លែង​អំណរគុណ​ដ៍ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ឯកឧត្តម​ និង​លោក​ជំទាវ​ សម្បុរជន ដែល​បាន​ចំណាយ​ថវិកា​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌​ជួយ​ដល់​កិច្ចការ​សាងសង់​អង្គភាព​ ​យើង​ខ្ញុំទាំងអស់គ្នា សុំប្តេជ្ញាចិត្ត ស្មោះត្រង់ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ រក្សាសន្តិភាពក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត ។ដោយ  ប៊ុន  រដ្ឋា  ​