កំពង់ធំ៖ នៅក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានរងយោធភូមិភាគទី៤ ចំនួន៣៤រូប ទៅសួរសុខទុក្ខ និងជូនពរ បញ្ជាការដ្ឋាយោធាទីក្រុងហូជីមិញ និងខណ្ទទាំង១០ ដែលជាសម្ព័ន្ឋមេត្រីភាព ក្នុងឳកាសបុណ្យចូលឆ្នាំប្រៃណីវៀតណាម ដែលចាប់ពីថ្ងៃទី២៥ដល់២៧ ខែមករា ឆ្នាំ ២០១៩។
ក្នុងកិច្ចជំនួបជាមួយនឹង ថ្នាក់ដឹកនាំប្រធានគណបក្ស និងមេបញ្ជាការយោធាទីក្រុងហូជីមិញ រួមទាំងខណ្ទទាំង១០ ក្នុងគោលបំណងជូនពរឆ្នាំថ្មី ដែលបានប្រារព្វឡើងជារៀងរាល់ឆ្នាំ ដែលត្រូវបានផ្តោតលើការរឹតបន្តឹង ចំណងសាមគ្គីសម្ព័ន្ឋមេត្រីភាព រវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង បញ្ជាការដ្ឋាយោធាទីក្រុងហូជីមិញ និងខណ្ទទាំង១០ ក្នុងនោះមាន ។
គឺទី១បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនផ្សេងៗ ដើម្បីការពារសន្តិសុខ សុវត្តិភាពដល់ប្រជាជនប្រទេសទាំងពីរ ក្នុងនោះគឺតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួយសម្របសម្រួលការពារ ដល់ក្រុមហ៊ុន ដែលវិនិយោគចំការកៅស៊ូនៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានសុវត្តិភាព ទី២ ជួយសម្រួលដល់ប្រជាជនវៀតណាម ដែលរស់នៅ ស្របច្បាប់់់់់់ក្នុងខេត្តកំពង់ធំនៃ ប្រទេសកម្ពុជា ចំណែកទី៣ បន្តកិច្ចសហប្រតិបត្តិការ ជួយដល់ការជីករុករកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងសម័យសង្រ្គាម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុនក្នុងនាមជាមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងតំណាងដល់ អាជ្ញាធរ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សូមថ្លែងអំណរគុណ កងទ័ពប្រជាជនវៀតណាម ដែលបានរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីសង្រ្គាមនៃបនក្បត់ប៉ុលពត និងសូមថ្លែងអំណរគុណដល់បញ្ជាការដ្ឋានទីក្រុងហូជីមិញ ដែលបានជួយព្យាបាលជំងឺដល់អតីតយុទ្ធជននិងប្រជាពលរដ្ឋ និងការផ្តល់អំណោយយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងការងារមនុស្សធម៌ ។
ដោយឡែក ខេត្តកំពង់ធំ បានចងចំណងសម្ព័ន្ឋមេត្រីភាព រវាងនិងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ រួម ខណ្ទទាំង១០ដោយលទ្ធផលនៃការចងសម្ព័ន្ឋមេត្រីភាព បានទទួលនូវអាគារជាច្រើនខ្នងនៅក្នុងតំបន់សឹក រួមទាំងស្រុកក្រុងទាំង៨ និងវរសេនាតូចទាំងពីរទៀតផង ដែលនៅក្នុងប្រទេសកម្ពុជា ដែលពុំទាន់មាន ខេត្តណាអាចធ្វើបាននោះទេ និងសូមជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម អោយទទួលបានសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម មេបញ្ជាការយោធាទីក្រុងហូជីមិញ និង ប្រធានគណបក្សក្រុង បានថ្លែងថា ខ្ញុំមានចិត្តសប្បាយចិត្តរីករាយយ៉ាងក្រៃលែង ដែលឯកឧត្តម បានដឹកនាំប្រតិភូ មកសួរសុខទុក្ខដល់បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ និងសូមអគុណដែលបានសហការល្អ ក្នុងកិច្ចការកងទ័ពទាំងពីរ និងសូមចូលរួមអបអារសាទរ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតអណត្តិទី៦នេះ ក្នុងឆ្នាំ២០១៨កន្លងមកនេះ និងសូមជូនពរ អោយចំណងមិត្តភាពកម្ពុជា វៀតណាម បន្តការរឹតបន្តឹងអោយកាន់តែទទួលបានជោជ័យ។ ដោយ ប៊ុន រដ្ឋា








































