ឯកឧត្តម ជាវ តាយ ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្រុងកំពតប្រារព្ធពិធីបុណ្យមាឃបូជា

0

ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្រុងកំពត និងស្រុកទឹកឈូ ប្រារព្ធពិធីបុណ្យមាឃបូជា

ថ្ងៃអង្គារ ១៥កើត (ពេញបូណ៌មី) ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្រុងកំពត និងស្រុកទឹកឈូ ប្រារព្ធពិធីបុណ្យមាឃបូជា នៅប្រសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រជាពុទ្ធបរិស័ទស្រុកទឹកឈូ និងក្រុងកំពត និងព្រះសង្ឃ សរុបចំនួន ប្រមាណ៤០០ អង្គ/នាក់៕