ពិធីឆ្លងការសម្តែងរបាំកួយរុំចន្លុះនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្យុវជនទូទាំងប្រទេសលើកទី៥ឆ្នាំ២០១៩នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានជ្រើសយក<<របាំកួយរុំចន្លុះ>>។បើតាមឯកសាររបស់ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈលោក ហ៊ិន សោភ័ណ និងជាអ្នកនិពន្ធស្រាវជ្រាវផងនោះបានបញ្ជាក់ពីគោលបំណងនៃការតម្លើងរបាំនេះឡើង សំដៅអភិរក្ស ថែរក្សានិងលើកតម្កើងនូវវប្បធម៌ប្រពៃណី ទំនៀមទម្លាប់នៃការធ្វើចន្លុះរបស់ជនជាតិដើមភាគតិចកួយនៅខេត្ត កំពង់ធំ។

ក្រោយពីធ្វើការខិតខំហាត់សម កន្លងទៅថ្មីៗ រហូតដល់ រាត្រីថ្ងៃទី២១ខែកុម្ភៈឆ្នាំ ២០១៩ << របាំកួយរុំចន្លុះ>>ក៍៏បានដាក់ឆ្លងការសំដែងនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តនិងជាតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត
កំពង់ធំ។

វត្តមានអញ្ជើញចូលរួមទស្សនាឆ្លងការសម្តែងរបាំនេះដែរ គេឃើញមានអនុប្រធានមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត និងយុជនគរុសិស្សចូលរួមរួមយ៉ាងច្រើនកុះករផងដែរ។

<<របាំគួយរុំចន្លុះ>> ដែលបានសំដែងដោយយុវជន ជនជាតិភាគតិចគួយស្រុកប្រាសាទសំបូរ រយៈពេលប្រហែលប្រាំពីរនាទី ប្រកបដោយទេពកោសលសិល្បៈ មានអមដោយទំនុកបទភ្លេង បទចម្រៀងចំនួនបួនបទ ដូចជាបទចាស់ស្រុកនិងបទកួយរុំចន្លុះ ជាដើមផងនោះ គេឃើញទស្សនិកជនបាន តាមដានទស្សនាមិនដា់កភ្នែកនិងបានផ្តិតរូបភាពទុកជាឯកសារទៀតផង។

ឯកឧត្តម ញឹក បានខេង អភិបាលរងកំពង់ធំ បានមានប្រសាសន៍ចូលរួមកោតសរសើរទៅលើការខិតខំដឹកនាំរៀបចំបង្កើតជារបាំនេះឡើងប្រកបដោយវិជ្ជាជីវៈជំនាញច្បាស់លាស់អាចទទួលយកបានទាំងការសំដែង ខ្លឹមសារ និងសោភ័ណ្ឌភាពជាដើមសម្រាប់ទៅចូលរួមប្រកួតប្រជែងថ្នាក់ជាតិ។

ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនិងតំណាងយុវជនសិល្បករបានគោរពថ្លែងអំណរគុណចំពោះគណ:អធិបតីនិងទស្សនិកជនដែលបានឆ្លៀតឱកាដចូលរួមគាំទ្រឆ្លង<<របាំកួយរុំចន្លុះ>> របស់ខេត្ត ដែលគេសង្ឃឹមថារបាំនេះអាចនឹងទទួលបានជ័យលាភីថ្នាក់ជាតិផងដែរ។
ឯកឧត្ដម ញឹក ចាបខេង បានប្រគល់ថវិកាចំនួន១០០ដុល្លា($100)ដល់ក្រុមសិល្បកររបាំកួយរុំចន្លុះ និងជូនពរការធ្វើដំណើរនិងការចូលប្រកួកប្រជែងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសប្រព្រឹត្តទៅរសៀលថ្ងៃទី២២ខែកុម្ភៈទទួលបានជោគជ័យ។