ខេត្តកែប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និង ម៉ូតូ បើកបរក្នុងទិសដៅ តាមបណ្ដោយផ្លូវជាតិលេខ៣៣A ត្រង់ចំនុចខាងលិចផ្លូវចូលវត្តភ្នំលាវ ចន្លោះបង្គោលគីឡូម៉្រែតលេខ ២៣-២៤ ករណីគ្រោះថ្នាកចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី២៣ ខែគុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោក តូវ សុវណ្ណ អធិការស្រុកដំពាក់ចង្អើរបានអោយដឹងថា គ្រោះថ្នាក់ចរសចរណ៍ខាងលើនេះ គឺបណ្តាលអោយស្លាប់ មនុស្ស ០១ នាក់ (ប្រុស)ចំណែករថយន្តបង្កម៉ាក លុចសីស ពាក់ផ្លាកលេខ ភ្នំពេញ2N : 7177ពណ៌ ទឹកប្រាក់ បើកបរដោយឈ្មោះ សេង សុខុន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅដ្ឋានភូមិអូរច្រនៀង ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត។ ចំណែកម៉ូតូរងគ្រោះម៉ាក់ ហុងដា C125 ពណ៍ ខ្មៅ ពាក់ផ្លាកលេខកែប1A: 10 65 បើកបរដោយឈ្មោះ ណុប ប៊ុនធឿន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅនៅភូមិ ត្រពាំងរពៅ ឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ បានស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចពីកន្លែងកើតហេតុ នៅតែរថយន្តជាវត្ថុតាងបង្កខាងលើ។
ប្រភពប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនកើតបង្កហេតុគេឃើញរថយន្តបង្កខាងលើបើកក្នុងស្ថានភាពល្បឿនលឿង លើវ៉ាជែងមិនគិតពីស្ថានភាពគ្រោះថ្នាក់នៅចំពោះមុខឡើយ។
បន្ទាប់ពីសមត្ថកិច្ចចុះដល់បានធ្វើការវាដ់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កមករក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប រីឯ ម៉ូតូយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់៕







































