កិច្ចប្រជុំគណ:កម្មាធិការហិរញ្ញប្បទាន នៃមន្ទីរសុខាភិបាលខេត្តក្រោមអធិបតីភាព ឯកឧត្តម អោន ចន្ថា អភិបាលរងខេត្

0

បន្ទាយមានជ័យ: ដោយ ដុំ សំបូរ
»»»:ព្រឹកថ្ងៃទីី២៧.កុម្ភ:.២០១៩សាលប្រជុំសាលាខេត្តប.ជមានកិច្ចប្រជុំដើម្បីធ្លុះបញ្ចាំងនូវភាពរីកចន្រើននៃសេវាសុខាភិបាលខេត្តប.ជក្រោមអធិបតីភាព ឯកឧត្តម អោន ចន្ថា អភិបាលរងខេត្ត លោក កែវ សុភក្រ្ត័ា ប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធាន អនុប្រធាន សុខាភិបាលស្រុកក្រុងទាំង៩ក្នុងខេត្ត។
»» កិច្ចប្រជុំនេះលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបាន លើកឡើងពីការអនុវត្តលើវិស័យសុខាភិបាលខេត្តនាឆ្នាំ២០១៨កន្លងមក របាយការណ៍ស្ថានភាពមូលដ្ឋានសុខាភិបាលខេត្តប.ជដែលគ្របដណ្ដាប់លើប្រជាជនសរុបចំនួន ៧៥៧​.៤៨៤នាក់ក្នុងឆ្នាំុ។{ប្រាំពីសែនប្រាំម៉ើនប្រាំពីពាន់បួនរយប៉ែតសឹបបួននាក់}
»ចំពោះការគ្រប់គ្រងវិស័យសុខាភិបាល មន្ទីរសុខាភភិបាលខេត្ត ត្រូវវចែកចេញ,ជា៤ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមានមន្ទីពេទ្យខេត្ត កំរិត CPA3 មួយកន្លែង មន្ទីរពេទ្យបង្អែកចំនួន ៦{CPA2​ ២កន្លែង.CPA1៤កន្លែង}និងមន្ទីពេទ្យបង្អែក CPA1 ចំនួន ២កន្លែងទៀតដែលទទួលការអនុញ្ញាតិពីក្រសួងសុខាភិបាលក្នុងឆ្នាំ២០១៨។
ចំពោះមណ្ឌុលសុខភាព ចំនួន ៦៦ និងចំនួន, ២ កន្លែងទៀតនិងទទួលបានការអនុញ្ញាតិពីក្រសួងសុខាភិបាលក្នុងឆ្នាំ២០១៨ កំពុងចាប់ផ្ដើមសាងសង់នៅឃុំចង្ហារនិងពន្លៃ២។ ប៉ុស្តិសុខាភិបាលចំនួន១១កន្លែង។
មន្ទីរសុខាភិបាលខេត្តមានបុគ្គលឹកសរុបចំនួន ៩៩០នាក់{ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន១៣០នាក់ ឆ្មប់ចំនួន ៣៩៧នាក់ គឺលានុប្បដ្ឋាន.យិការចំនួន៤៦៣នាក់} មានបុគ្គលឹកកិច្ចសន្យាចំនួន១៥៦នាក់និងផ្សេងៗចំនួន១១៥នាក់។»»ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ម៉ម ប៉ុនហេង រដ្ឋមន្ត្រីរក្រសួងសុខាភិបាល.មន្ទីសុខាភិបាលខេត្ត បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន វិនិយោគ អេច ជី វ៉ាយ{X.G.Y}នៃសាធារណ:រដ្ឋប្រជាមានិតចិនក្នុងតម្លៃ ៥៦៥.០០០ ដុល្លាអាមេរិកសម្រាប់ការផ្កត់ផ្កង់ ឧបករណ៍វេជ្ជសាស្រ្តទំនើប មានម៉ាស៉ីនវិភាគរូបភាពវិជ្ជសាស្ត្រ{អឹមវ៉ាយព្យាបាល.ម៉ាស៊ិនឆ្លុះ}{ក្រពះ និងម៉ាស៊ិនបាញ់បំបែកគ្រាប់គ្រួសក្នុងកំម្រងនោម នៅក្នុងមន្ទីពេទ្យមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរីខេត្តប.ជ។
»»»អង្គប្រជុំនេះដែរមានគោលបំណង_បង្កើនការប្រើប្រាសសេវាសុខាភិបាលសាធារណ: ជាពិសេសប្រជាជនដែលស្ថិតនៅតំបន់ដាច់ស្រយាល។_កាត់បន្ថយការលើកលេងការបង់ថ្លៃរបស់មន្ទីពេទ្យ ដើម្បីអោយហិរញ្ញប្បទានរបស់មន្ទីរពេទ្យកើនឡើង។_ផ្សព្វផ្សាយសកម្មភាពសមធម៍ក្នុងសហគមន៍ សហការជាមួយអាជ្ញាធរមូលដ្ឋាននិងមូលដ្ឋានសុខាភិបាលថ្នាក់មូលដ្ខាន ចូលរួមប្រជុំភូមិ ឃុំ ស្រុកនិងប្រជុំ{V.H.S.G.S}ដើម្បីអោយប្រជាជននៅតាមគម្រោងលើកកម្ពស់សមធម៍និងសុខាភិបាលក្នុងមន្ទីពេទ្យ។
»»{សម្រាប់ប្រជាពលរដ្ឋក្រីក្រនិងកម្មករនិយោជិកក្រៅប្រពន្ធ័}
_តាមដានត្រួតពិនិត្យពីការទទួលសរវាដុខាភិបាលប្រកបដោយគុណភាព ស្មើរភាពនិងមិនមានការរើសអើង។
_ត្រួតពិនិត្យពីការទទួលបានការគាំទ្រមូលនិធិសមធម៍ លើថ្លៃសេវា ថ្លៃអាហាអ្នកជម្ងឺ ថ្លៃធ្វើដំណើរនិងវិភាគថ្លៃបុណ្យសព។
_ត្រួតពិនិត្យលើការបង់ប្រាក់បន្ថែមក្រៅផ្លូវការ បន្ថែមពីលើការគាំទ្រខាងលើដែលនាំឲ្យមានភាពមិនប្រក្រតី ដល់មូលដ្ខានសុខាភិបាល។
_ស្វែងរកចំណុចខ្វះខាត,និងជាលក្ខណ:ប្រពន្ធ័ពត៏មានត្រឡប់ក្នុងការអនុវត្តន៍គម្រោងមូលនិធីសមធម៏សុខាភិបាលដើម្បីធ្វើការកែលម្អឲ្យបានកាន់តែប្រសើរឡើង។
_ផ្ដល់ពត៏មានត្រឡប់ក្នុងការរៀបចំឯកសារឲ្យបានត្រិមត្រូវ ដើម្បីធានាដល់ការឆ្លើយតបទៅនិងតម្រូវការផ្នែកហិរញ្ញវត្ថុនិងតម្រូវការសវនកម្មផ្សេងៗ។