សមត្ថកិច្ចរកឃើញថ្នាំញៀនជិត៧គីឡូក្រាមក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមម្នាក់នៅស្រុកចន្ទ្រា

0

ខេត្តស្វាយរៀង៖ថ្នាំញៀនប្រមាណជិត៧គីឡូត្រូវបានសមត្ថកិច្ច កងទ័ពការពារព្រំដែនប្រទេសវៀតណាមសហកាជាមួយសមត្ថកិច្ចកម្ពុជារកឃើញបន្ទាប់ពីឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់កាលពីវេលាម៉ោង៧យប់នាទី ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ស្ថិតនៅផ្ទះជួលក្នុងភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះហ្វែង ថាន់ងុក អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទីកន្លែងកំណើតភូមិ៥ ឃុំមីវីតី ស្រុក ឌឹកវ៉េ ខេត្តឡុងអានប្រទេសវៀតណាមបច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ប្រភពបន្តថាកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានទទួលព័ត៌មានពីភាគីវៀតណាមថា កាលពីវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍ព្រំដែនមីវីតីស្រុកឌឹវ៉េ ខេត្តឡុងអានប្រទេសវៀតណាមកម្លាំងកងទព័ការពារព្រំដែនខេត្តឡុងអាន បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់បានចំនួន១នាក់និងបានរឹបអូសថ្នាំញៀនទម្ងន់៤,៣០ Kg ហើយខណះនោះភាគីវៀតណាមបានស្នើខាងកម្ពុជាសហការឆែកឆេរផ្ទះជួលរបស់ជនសង្សយ័លើក្នុងទឹកដីប្រទេសកម្ពុជា។

សមត្ថកិច្នគរបាលចបានបញ្ជាក់អោយដឹងថា៖ក្រោយពីទទួលបានពត៏មានខាងលើនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រាសហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍ច្រកទ្វេភាគីសំរោង កម្លាំងវរះសេនាតូចការពារព្រំដែនលេខ៦០៩និងក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនៅវេលាម៉ោង២០.៣០ បានធ្វើការឆែកឆេរបន្ទប់ជួលរបស់ស្ត្រីសង្ស័យនៅភូមិ ចេក ឃុំ សំរោងស្រុក ចន្រ្ទា ខេត្តស្វាយរៀង រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់(ធំ) ទម្ងន់ ២,០៥ គីឡូក្រាមបន្ថែមទៀត។

បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួនដោយសមត្ថិច្ចវៀតណាមរីឯវត្ថុតាង ថ្នាំញៀនចំនួន០២កញ្ចប់ធំទម្ងន់២,០៥គីឡូក្រាមដែលឆែកឆេររកឃើញត្រូវបានរឹបអូសនិងបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាដើម្បីធ្វើការស្រាវជ្រាវនិងបំពេញសំណុំរឿងចាត់ការតាមច្បាប់។