អភិបាលរងខេត្តព្រះវិហារ អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ពីបញ្ហាគ្រោះអគ្គីភ័យ!

0

ព្រះវិហារៈ គ្រោះអគ្គីភ័យមិនត្រឹមតែបំផ្លាញទ្រព្យសម្បិត្តរបស់បងប្អូននោះទេតែវាក៏អាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតនិងការរស់នៅរបស់បងប្អូនដូចគ្នា ថ្លែងបែបនេះខណៈពេលដែល ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិ បង្ការនិងពន្លត់អគ្គីភ័យ នាព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៨ នៅក្នុងបរិវេនសាលាខេត្តព្រះវិ ហារ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្សនិងបង្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។ក្រោយពីបានស្តាប់នូវរបាយការណ៍សរុបដែលធ្វើឡើងដោយស្នងការនគរបាលខេត្តព្រះវិហារ ក្នុងការបង្ការនិងពន្លត់អគ្គីភ័យសរុបក្នុងឆ្នាំ២០១៨រួចមកឯកឧត្តម ស៊ូ សិរី បានថ្លែងបន្តថា អគ្គីភ័យគឺជាគ្រោះថ្នាក់ដ៏សាហាវមួយដែលអាចបំផ្លិចបំផ្លាញអាយុជីវិតនិងទ្រព្យសម្បត្រិប្រជាពលរដ្ឋបានគ្រប់ពេលវេលាប្រសិនបើយើងមានការធ្វេសប្រហែស រឺមិនបានប្រុងប្រយ័ត្ននោះទេ។
ឯកឧត្តមបានបន្តថា ថ្វីត្បិតតែខេត្តព្រះវិហារមិនមានសំណង់ ឬអាគារសម្បូរដូចជានៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗក៏ប៉ុន្តែគ្រោះអគ្គីភ័យនៅតែ មានដោយឡែកសូម្បីតែវាលស្មៅក៏បង្ករអោយមានភ្លើងឆេះជារៀងរាល់ឆ្នាំដែរ។ ដូចច្នេះបញ្ហាអគ្គីភ័យគឺទាមទារអោយប្រជាពលរដ្ឋត្រូវមានការយល់ដឹងអោយបានគ្រប់ៗគ្នាដើម្បីបង្ករនិងទប់ស្កាត់អោយខានតែបានពិសេសគឺខាងអង្គភាពជំនាញត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បន្ត្រីរាជការគ្រឹស្ថានសាធារណៈនិងឯកជន ត្រូវរៀបចំអោយមានក្រុមបង្ការនិងពន្លត់អគ្គីភ័យដោយមានឧបករណ៍និងសម្ភារៈមួយចំនួនទៀតផងដែរ៕សួនលីណា