ខេត្តបន្ទាយមានជ៏យះ… លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់ពលរដ្ឋនិងមន្ត្រីរាជការទាំងឲ្យ
ខិតខំបំពេញការងារដើម្បីសម្រេចជោគជ័យក្នុងការងារតាមជំនាញនិងក្នុងជីវភាពហើយកុំខ្វល់រឿងពន្ធអង្ករនិងរឿងប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប ។លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានថ្លែងដូច្នោះក្រោយពិធីខាងជំនឿសាសនាដែលជ័យន្តោប្រោសព្រំសិរីសួស្តីលោកក្នុងខួបអាយុចូល៦៤ឆ្នាំរនិងខួប៤០ឆ្នាំនៃអាហារពិពាហ៍របស់លោកជាមួយលោកស្រីម៉ៅ ម៉ាល័យ នៅព្រះវិហារវត្តវេឡុវ័ន្តស្វាយចេកនិងពិធីសំណេះសំណាលនិងចែកទានដល់ពលរដ្ឋ៥០០គ្រួសារនៅវត្តនោះកាលពី
ថ្ងៃទី២៦ខែកុម្ភះ ឆ្នៃ២០១៩ ។លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាសហភាពអឺរ៉ុបEU កាលពីថ្ងៃទី១៨ មករាឆ្នាំ២០១៩ បានកំណត់ចាប់ផ្តើមយកពន្ធលើការនាំចូលអង្ករចូលទីផ្សារអឺរ៉ុប បន្ទាប់មក កាលពីថ្ងៃទី១១ ខែកុម្ភៈ សហភាពអឺរ៉ុបបានប្រកាសចាប់ផ្ដើមនីតិវិធីព្យួរការអនុគ្រោះពន្ធអ្វីទាំងអស់លើកលែងអាវុធEBA បណ្តោះអាសន្ន ។ជាលទ្ធផល កាលពីថ្ងៃទី១១ ខែកុម្ភៈ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្ដើមអនុវត្តនីតិវិធីដក ឬ ព្យួរការអនុគ្រោះពន្ធនេះ ហើយនឹងចូលជាធរមាននៅ១៨ខែខាងមុខ ។លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ដែលមានវត្តមានលើកដំបូងជាមួយពលរដ្ឋនិងមន្ត្រីនៅខេត្តបន្ទាយមានជ័យតាំងពីមានការយកពន្ធអង្ករនិងព្យួរអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុបនោះ មានបានប្រាប់អ្នកចូលរួមនាឱកាសនោះថាទោះជាមានបញ្ហាបែបនេះក្តី ក៏បងប្អូនពលរដ្ឋមន្ត្រីរាជការ កងកម្លាំងកុំមានក្តីបារម្ភ កុំភ្ញាក់ផ្អើលអីព្រោះបណ្តាប្រទេសនៅអឺរ៉ុបនៅតែឲ្យនាំទំនិញកម្ពុជាយើងចូលទៅលក់ក្នុងប្រទេសគេ គ្រាន់តែបង់ពន្ធហើយនោះមកពីប្រទេសកម្ពុជាយើងខ្លួនរួចពីឋានៈ
ប្រទេសក្រីក្រ ហើយត្រៀមក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រាក់ចំណូលមធ្យមកម្រឹតខ្ពស់ គឺប្រទេសនោះ លែងទទួលបាលែងទទួលបានការអនុគ្រោះពន្ធនេះតទៅទៀតហើយ ។គឺដោយសារប្រទេសនេះ មានសេដ្ឋកិច្ចរីកចម្រើន ផុតចំណាត់ថ្នាក់ប្រទេសក្រីក្រ។លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បន្តថាកម្ពុជាត្រូវតែការពារ ថែរក្សាឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន មិនអោនក្បាល មិនពឹងបរទេសទេ ។ដូច្នេះ ទោះប្រទេសនៅអឺរ៉ុបតម្រូវបង់ពន្ធអង្ករ ទោះមានការអនុគ្រោះពន្ធEBA ឬអត់ក៏កម្ពុជាមិនស្លាប់ដែរ ។ជាក់ស្តែង ក្រោយព្រឹត្តការណ៍ បញ្ហាខាងលើ តាមរយ:ការស្នើសុំពីកម្ពុជាយើង ប្រទេសចិនសន្យាទិញដោយមិនបង់ពន្ធនូវអង្ករកម្ពុជា៣០មុឺនតោន ឯវៀតណាមសន្យាទិញ៣០មុឺនតោនដែរ ។ ហេតុនេះយើងមិនបាច់ពឹងបរទេសដូចជាប្រទេសនៅអឺរ៉ុបក៏បាន ។
ទោះជាយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានណែនាំមន្ត្រីរាជការសុីវិល កងកម្លាំង និងប្រជាជនគ្រប់មជ្ឈដ្ឋាន ត្រូវពង្រឹងការខិតខំខ្លួនឯងដើម្បីបន្តរស់និងរីកចម្រើនជាមួយកំណើនសរដ្ឋកិច្ច សង្គមនិងស្ថេរភាព សន្តិភាព ការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ក្នុងនោះមានការចូលរួមអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព ការបង្កបង្កើនផលនិងការផលិតឆ្លើយតបទីផ្សារ ការធ្វើម្ចាស់ការលើការផលិតនិងលក់ដូរ ការពង្រឹងបរិមាណនិងគុណភាព សោភ័ណភាពផលិតផលជាដើម ៕








































