លោក ស ប៊ុនសឿងដឹកនាំកម្លាំងចុះបង្រ្កាបអ្នកជក់គ្រឿងញៀននិង ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ និងដកហូតគ្រឿងញៀន១ចំនួន

0

ខេត្តបន្ទាយមានជ័យះ…កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំទិសមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្រ្កាបញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ នៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អ៊ុ សាខន បានឲ្យដឹងថានៅមុនបង្ក្រាបនោះ
លោកបានទទួលព័ត៌មានសំងាត់នៅចំណុចកើតហេតុមានអ្នកជក់ គ្រឿងញៀនមួយសំបុកលោកបានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមមាន ១ឈ្មោះ ឡូន ឆៃលីម ភេទ ប្រុស អាយុ ៣២ឆ្នាំ២ឈ្មោះ ពេង សំ ភេទ ប្រុស អាយុ ១៦ឆ្នាំ ៣ឈ្មោះ ឈឿន ប៊ុនតួ ភេទ ប្រុស អាយុ ២២ឆ្នាំ ៤ឈ្មោះ ស្មាញ់ ឈុន ភេទ ប្រុស អាយុ ២៤ឆ្នាំ ៥ឈ្មោះ ជឹម រ៉ា ភេទ ប្រុស អាយុ ៥៤ឆ្នាំ ទាំង៥នាក់ស្នាក់នៅផ្ទះជួលស្ថិតនៅចំណុចផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
និងវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ១កូនថង់ ស្មើ ០.១១ក្រាម ទូរស័ព្ទដៃចំនួន ៣គ្រឿង ក្រោយមកជនសង្ស័យ លោកបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់បន្ថែមថាផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទលួចជក់ញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់៕