ខេត្តបន្ទាយមានជ័យះ;;;លោកសួនបវរបានថ្លែងក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រប្រព័ន្ធ ក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីLASSPថាកាលណានយោបាយមានស្ថេរភាព សន្តិភាព អភិវឌ្ឍន៍ និងមានការដឹកនាំដើរលើផ្លូវត្រូវ នាំឲ្យដីធ្លីក៏ថ្លៃដែរក្នុងនោះប្រជាពលរដ្ឋណាដែលមានដីកម្មសិទ្ធិគឺសប្បាយចិត្តនិងមានសេចក្តីសង្ឃឹម។ពិធីនេះមានអ្នកចូលរួមលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ មន្ត្រីរៀ
បចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ត្រីអាវុធហត្ថ នគរបាល និងប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលផងដែរនៅក្នុងវត្តកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅ ព្រឹក ពីថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០១៩ ។លោក ឡុងប៊ូរ៉ា អនុ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពេលចាប់ផ្តើមចុះបញ្ជូីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅតំបន់ក្នុងភូមិកន្ទួត ភូមិកំព្រីង ភូមិភ្នៀត និងភូមិត្នោត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះបញ្ជីដីធ្លីមានលក្ខណ:ជា
ប្រព័ន្ធនិងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុុបានចំនួន ១២១,៥៩៥ប័ណ្ណមកហើយ។ឡុងប៊ូរ៉ាបានបញ្ជាក់ឲ្យដឺងទៀតថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមាន៥ដំណាក់កាលគឺជាកំណត់ធ្វើកាវិនិច្ឆ័យ ការកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីក្លាយក្នុងបញ្ជីឈ្មោះម្ចាស់ដី បិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យ សម្រេចលើឯសារវិនិច្ឆ័យ ចុះបញ្ជីចេញប័ណ្ណនិងចែកប័ណ្ណជូនម្ចាស់ដី ហើយមានរយះពេល១៥ ថ្ងៃ ចាប់ពីថ្ងៃប្រកាស និងដល់ថ្ងៃបិត ទោះបីថ្ងៃអាទិត្យក៏មិនឈប់សំរាកដែរ។លោកឡុងប៊ូរ៉ាបានបញ្ជាក់ឲ្យដឹងទៀតថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន
កំណត់ជាមួយក្រសួងសុរិយោដីនគរូបនីយ៍កម្ម អ្នកកាន់កាប់ដីបង់សេវានៃកាចុះបញ្ជីដីធ្លីមានលក្ខណះជាប្រពន្ធតែមួយគត់ដែលកំណត់ដូចជា ដីកសិកម្មជនបទ១រៀលក្នុង១ម៉ែត្រការេ ដីលំនៅឋានជនបទ១០រៀលក្នុង១ម៉ែត្រការេ ដីទីប្រជុំជនស្រុកឫជាយទីប្រជុំជនខេត្ត២០រៀលក្នុង១ម៉ែត្រការេ ដីទីប្រជុំជនរាជធានីភ្នំពេញ២៥០រៀលក្នុង១ម៉ែត្រការេ ដីទីប្រជុំជនរាជធានីភ្នំពេញ៥០០រៀលក្នុង១ម៉ែត្រការេ។ក្នុងនោះ លោកសួន បវរ ក៏មានប្រសាសន៍ដែរថា ក្នុងការបិទផ្សាយប្រកាសតំបន់ជាសាធារណះមុនចែកប្រគល់វិញ្ញាបណ្ណប័តសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងភូមិកន្ទួត ភូមិកំព្រីង ភូមិភ្នៀត និងភូមិត្នោត លោកបានឲ្យម្ចាស់ដីទាំងអស់នាំគ្នាមកពិនិត្យលើឯកសារដែលខ្លួនមានក្រែងខុស ឫច្រឡំ ឈ្មោះ អាយុ ភេទ ទីកន្លែង មុនពេលទទួលបានប័ណ្ណ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ចំពោះស្ថាប័នរដ្ឋក៏ត្រូវចូលរួមពិនិត្យផងដែរ។លោកសួនបវរបានបញ្ជាក់ឲ្យដឹងទៀតថាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចេះសាមគ្គី សម្របសម្រួលគ្នានៅតាមព្រំដីរៀងៗខ្លួនចៀសវាងកើតរឿងទំនាស់ប្តឹងផ្តល់គ្នា ចូលតុលាការ ធ្វើអស់លុយរហើយនៅពេលទទួលបានប័ណ្ណ ហើយត្រូវចេះរក្សាឲ្យបានគង់វង្ស
ជាសវាងបាត់ប្រើប្រាស់មិនចំគោលដៅជាដើម។យោងតាមប្រសាសន៍លោកជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀនចំដែនដីនគរូបនីយកម្ម និងសំណង់បាន បង្ហាញទិដ្ឋភាពបញ្ហាលើដីធ្លីការចែកប័ណ្ណមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋត្រូវចេះសាមគ្គីគ្នា ចៀសវាងកុំឲ្យកើតមានទំនាស់បញ្ហាព្រំដី ព្រំទល់ជាប់គ្នា ទ្រព្យប្តី ទ្រព្យប្រពន្ធត្រូវពិនិត្យឲ្យបានច្បាស់លើឯកសារក្នុងរយះពេល១៥ថ្ងៃ មុនចេញប្លង់ដីកម្មសិទ្ធិរៀងខ្លួន។ហើយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សម្រេចទទួលផលដែលត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ មានដីលំនៅដ្ឋាន ដីកសិកម្ម ដីវត្ត ដីសាលារៀន ដីស្រះ ដីទួល ដីបឹង ដីទួលកប់ខ្មោចនិងមានដីទំនាស់ដីគ្មានទិន្នន័យ កំពុងបិទផ្សព្វផ្សាយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឲ្យទៅភូមិបានទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដោយជោគជ័យ។ដីមានតម្លៃស្មើជីវិតក្នុងរបបនយោបាយ ឈ្នះៗក្នុងសម័យតេជោហ៊ុនសែននេះ ដីមិនត្រឹមតែមានតម្លៃ ឡើងថ្លៃកប់ពពកទេគឺមិនអាចកាត់ថ្លៃបានឡើយ៕







































