បន្ទាយមានជ័យះ…..អ្នកជិតខាង២គ្រួសារឈ្លោះគ្នារាល់ថ្ងៃឈានដល់ប្រើហឹង្សាដាល់ស្ត្រីម្នាក់ឲ្យសម្លប់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្រ្កាបឃាត់ខ្លួនបានមួយនាក់នៅវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។បន្ទាប់ពីឃាត់ខ្លួនហើយជនសង្ស័យ លោកបានបញ្ជូន មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រ៉េត រួម ភេទ ស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានបំភ្លឺឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាវឹង មករា ភេទ ប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កន្លងមក
គ្រួសាររបស់ជនរងគ្រោះ និងគ្រួសាររបស់ជនសង្ស័យតែងតែឈ្លោះប្រកែកគ្នាមិនដែលត្រូវគ្នាម្តងណាឡើយ នៅថ្ងៃកើតហេតុម្តាយរបស់ជនសង្ស័យ និងជនសង្ស័យបានមកឈ្លោះជេរប្រមាថខ្លួនដល់មុខផ្ទះ ខ្លួនក៏បានឈ្លោះប្រកែកតពាក្យសំដីគ្នា ស្រាប់តែជនសង្ស័យដើរចូលមកហើយដាល់ជនរងគ្រោះ ចំនួន ២ដៃ បណ្តាលឲ្យដួលសន្លប់លែងដឹងខ្លួន ។ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដាល់ជនរងឲ្យសន្លប់
ពិតប្រាកដដោយសារកំហឹងខ្លាំងពេកលោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕







































