ខេត្តបន្ទាយមានជ័យះ....ដើម្បីកាត់បន្ថយការខ្វះខាតទឹកប្រើប្រាប្រាស់ ដោយសារគ្រោះរាំងស្ងួត
នៅព្រឹក ថ្ងៃទី២៧ ខែ កុម្ភះ ឆ្នាំ២០១៩នេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានស្នើដល់មន្ដ្រីជំនាញ ចុះទៅត្រួតពិនិត្យប្រភពទឹកនានា នៅក្នុងមូលដ្ឋាន ដើម្បីមានវិធានការថែរក្សាការពារ សម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ក្នុងពីធីចុះពិនិត្យស្ថានភាពទឹកនោះមានចូលរួមលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងអ្នកពាក់ព័ន្ធជាច្រើនរូបចុះត្រួត
ពិនិត្យកន្លែងស្ទាក់ទឹក២តាមដងស្ទឹង សិរីសោភ័ណទី១នៅភូមិបង្រុះ ទី២នៅភូមិតាទុង។លោក សួន បវរ បបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាផ្អែកតាមការព្យាករណ៍ឆ្នាំនេះ ប្រទេសកម្ពុជា អាចមានអាកាសធាតុក្តៅហួតហែង ហើយរដូវប្រាំង ក៏អូសបន្លាយយូរជាងឆ្នាំមុនៗផងដែរការប្រឈមមុខចំពោះបាតុភូតធម្មជាតិនេះ រដ្ឋបាលខេត្ត ត្រូវដឹកនាំសម្របសម្រួល ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រួតពិនិត្យអំពីប្រភពទឹកនានា នៅមូលដ្ឋាន ទាំងប្រភពទឹក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសនិងសម្រាប់បង្កបង្កើនផលរដូវប្រាំងផងដែរ។ លោក សួន បវរ បានបន្ថែមទៀតថា ការវាយតម្លៃអំពីរយៈពេលប្រើប្រាស់ប្រភពទឹកទាំងនេះ ដើម្បីមានវិធានការថែរក្សា
ការពារ និងប្រើប្រាស់ប្រភពទឹក ដែលនៅសេសសល់ទាំងនេះ ដោយសន្សំសំចៃ និងផ្តល់អាទិភាព ជាចម្បងសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ទន្ទឹមនេះ ត្រូវត្រៀមលក្ខណៈ អន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជន នៅមូលដ្ឋាន ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ដោយមិនទុកឲ្យប្រជាជនរងគ្រោះ ដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំ ថ្ងៃនោះឡើយ។ លោកបន្ដទៀតថា មន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការណែនាំ អប់រំប្រជាជននៅតាមមូលដ្ឋាន អំពីការថែរក្សាសុខភាព ការបង្ការជំងឺដង្កាត់ ជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមតាមគ្រួសារ តាមកសិដ្ឋាននានា ព្រមទាំងត្រៀមវិធានការ ជួយអន្តរាគមន៍ក្នុងការព្យាបាលជំងឺទាំងមនុស្ស និងសត្វចិញ្ចឹម ឲ្ឲ្យបានទាន់ពេលវេលាផងដែរ។ហើយត្រូវអប់រំប្រជាជន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការអគ្គីភ័យមក លើផ្ទះសម្បែង ចំការដំណាំ ព្រមទាំងចូលរួមការពារភ្លើងឆេះព្រៃ ក្នុងរដូវប្រាំងហួតហែងនេះ។ សមត្ថកិច្ចអគ្គិភ័យ ត្រូវត្រួតពិនិត្យរថយន្តអគ្គិភ័យ
និងសម្ភារឧបករណ៍នានាសម្រាប់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។បើតាមសេចក្ដីណែនាំ ស្តីពីវិធានការកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត ទទួលបាន បានបញ្ជាក់ថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរង ដោយប្រយោល) ពីឥទ្ធិពលបាតុភូត EI Niro ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាស នៅកម្ពុជានារដូវប្រាំងនេះ ពិសេសក្នុងខែមេសា និងខែឧសភា មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់៤០-៤២អង្សាសេ។ ក្រសួងបានបញ្ជាក់ថា ការកើនឡើងកំដៅនេះ ធ្វើឲ្យមានការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្ស ននិងសត្វហើយ៕







































