ឯកឧត្តម សួស សុខដារ៉ាប្រជុំបូកសរុបសភាពការណ៍ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

0

ព្រះវិហារ: នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីបើកសន្និបាតប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគបាលជាតិ។

ពិធីនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរង ទទួលផែនការងារសេនាធិការ ព្រមទាំងនាយ និងពលនគរបាល មកពីបណ្តាក្រុងស្រុកទាំងប្រាំបីក្នុងខេត្តព្រះវិហារ។

សូមជំរាបថា សម្រាប់កម្មវិធីនេះ បិទវិញនៅរសៀលថ្ងៃដ៏ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការយុទ្ធភូមិភាគទី៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕សួនលីណា