កំពង់ធំ៖ តាមរយះកម្មវិធីបណ្ដុះបណ្ដាលជំនាញ ការចុះពិនិត្យតាមមូលដ្ថាននិងការបើកវគ្គបណ្ដុះបណ្ដាលវិស័យអប់រំបច្ចេកទេសវិជ្ជាជីវះនេះបានធ្វើឡើងនៅថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៤នៅក្នុងវត្តសេរីមង្គលឃុំជ្រាប ខេត្តកំពង់ធំ ដែលមានការចូលរួមពីរឯកឧត្តម គង់វិមាន អភិបាលរងខេត្ត លោកអៀងសុភាព ប្រធានមន្ទីរការងារនិងអនុប្រធាន សមាជិកគណះកម្មាធិការខេត្ត ព្រមទាំងលោកគ្រូអ្នកគ្រូ អ៊ុំពូ មីងជាច្រើនរយនាក់។ លោក ឯកហៀង នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវះបានអានរបាយការណ៍= វគ្គបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជនពិការ ស្ដ្រីមេម៉ាយ ប្រជាពលរដ្នក្រីក្រ បានទទួល
ថវិការពីររាជរដ្នាភិបាលតាមរយះក្រសួងការងារនិងធនាគារអភិវឌ្ឈន៍អាសីុADBក្រោមគម្រោងពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសក្នុងខេត្តកំពង់ធំចំនួន២៧ឃុំសំរាប់ឆ្នា២០១៣ ,២០១៤ដែលក្នុងនោះមាន២០០ឃុំ= ១/សហគមន៍ផ្នែកកសិកម្ម រួមមានជំនាញ ចិញ្ចឹមជ្រូក មាន់ ទា គោ ត្រី ដាំបន្លែ បណ្ដុះផ្សិត កូនឈើ ៥ថ្ងៃ១៨៥នាក់។២/សហគ្រាសផ្នែកសេវាកម្ម រួមមានជំនាញ ជួសជុលម៉ូតូ កាត់ដេរ សំអាងការ ជួសជុលម៉ាញ៉េ ផ្សារដែករយះពេល៤ខែ៨នាក់។
៣/ មជ្ឈមណ្ឌលផ្នែកសេវាកម្ម រួមមាន ជួសជុលម៉ូតូ កាត់ដេរ សំអាងការកុំព្យួទ័ររយះពេល៤ខែចំនួន៨នាក់។ លទ្ធផលបណ្ដុះបណ្ដាលចាប់ពីរខែមករាមកដល់ពេលនេះសរុបមាន០៧ឃុំ មាន៣៥វគ្គសរុបសិក្ខាកាម១២៨៨នាក់ ដោយឡែកវគ្គបណ្ដុះបណ្ដាលនៅឃុំជ្រាបមាន០៥វគ្គសរុប១៨៤នាក់។ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្នាភិបាលនិងធនាគារអភិវឌ្ឈន៍អាសីុADB ដែលបានគាំទ្រ សហការ ពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនេះ។
ឯកឧត្តមគង់វិមានបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ន និងវាយតំលៃលើមជ្ឈមណ្ឌលវិជ្ជាជីវះ ដែលបានជួយអោយបងប្អូនបានរៀនហើយយកទៅប្រកបមុខរបរបចិញ្ចឹមជីវិត។រាជរដ្នាភិបាលក៏បានយកចិត្តទុកដាក់លើជីវភាពក្រីក្ររបស់បងប្អូនដែលមានសម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែន ជានាយយករដ្នមន្ដ្រីបានខ្នះខ្នែងគៀងគូររកថវិការគ្រប់ស្ថាប័ន អង្គការនានាដើម្បីជួយប្រជាពលរដ្នរបស់ខ្លួនអោយងើបផុតពីរភាពក្រីក្រជាបណ្ដើរៗនិងសំណូមពរកុំអោយជឿរតាមការឃោសនារបស់នាំអោយបែកបាក់គ្នា៕
ដោយ ប៊ុន រិទ្ធី