ក្រុមការងារសមាគម៍ក្រុមវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ

0

ខេត្តបន្ទាយមានជ័យះ….ព្រឹក ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៩នេះ លោកជំទាវ ពេជ្យ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ្យ បានដឹកនាំក្រុមវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៣០០នាក់ ចុះមកព្យាលជម្ងឺទូទៅជូនប្រជាពលរដ្ឋនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដោយមិនគិតលុយចំនួន១ ថ្ងៃពេញ ស្ថិតនៅក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ទៀត។លោកជំទាវពេជ្យ ច័ន្ទមុនី ហ៊ុនម៉ាណែត បានមានប្រសាសន៍ក្នុងពិធីនោះថាក្រុមគ្រូពេទ្យសមគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោជាក្រុមគ្រូពេទ្យមនុស្សធម៍តែងតែចុះជួយ ពិនិត្យនិងព្យាចាលជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់ដាច់ស្រយាលដូចជាេ នៅតំបន់មណ្ទលភ្នំឆ័ត្រដែលមានចំងាយពីទីរួមខត្ត៦៨គីឡូម៉ែត្រ ដែលគ្មានលទ្ធភាពព្យាបាលជម្ងឺនៅតាមឃ្លីនិចឯកជនក្នុង២ខែ ចុះមកពិនិត្យនិងព្យាបាលម្តងា មើលឃើញតាមការជាក់ស្តែងពិសេស នៅតាមតំបន់ដែលមានរោងចក្រច្រើនក្នុង១ខែពិនិត២ដងផងដែរ។លោកជំទាវ ពេជ្យ ច័ន្ទមុនី ហ៊ុនម៉ណែតបានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធនិងបរិខាពេទ្យនិងថ្នាំពេទ្យបានមកពីថវិការរបស់លោកទំទាវមួយចំនួនធំ បានមកពីមនុស្សសធម៍ និងសប្បុរសជនក្នុងស្រុក និងក្រៅស្រុកជាដើមការព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនោះមាន ១ជម្ងឺទូទៅ អេកូរោគស្ត្រី ធ្មេញ វះកាត់ខ្នាតតូច មន្ទីរពិសោធន៍ ផ្នែកជម្ងឺភ្នែក និងពិនិត្យជម្ងឺឬសដូងបាតជាដើម។លោកជំទាវ ពេជ្យ ច័ន្ទមុនី ហ៊ុនម៉ាណែត បានបញ្ជាក់ឲ្យដឹងទៀតថាអនុវត្តតាមកម្មវីធី បានកំណត់វិស័យសុខាភិបាលជាវិស័យអាទិភាពសំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខមាលភាពរបស់ប្រជាពលរដ្ឋរបស់កុមារកម្ពជាា ធ្វើជាមូលដ្ឋានគន្លិះនែតាមរយះ ផ្តល់សេវាសុខភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ មានស្ត្រី កុមារនៅតាមជនទបព្យាបាល ប្រកបដោយត្រឹមក្រូវច្បាស់លាស់ដោយសមធម៌ស្មើរភាព មិនមានការរើសអើងនិងមិនមានការប្រកាន់និន្ននាការនយោបាយ អ្វីឡើយ។លោកជំទាវ ពេជ្យ ច័ន្ទមុនី ហ៊ុនម៉ណែតបានបញ្ជា
ក់ឲ្យដឹងទៀតថា បងប្អូនទាំងអស់ក្រោយពីទទួលបាននូវសេវាព្យាបលកូន ចៅខ្លួនឯងរួចហើយពេលត្រឡប់ទៅលំនៅដ្ឋានវិញត្រូវខិត ខំយកចិត្តទុកដាក់ថែរក្សាកូនចៅខ្លួនឯងឲ្យបានជាប្រចាំដើម្បីឲ្យកូនចៅបានរហ័សជាសះស្បើយ។ក្នុងនោះលោកជំទាវបានធ្វើការផ្តាំផ្ញើរដល់លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យទាំងអស់ត្រូវបំពេញកិច្ចការក្រមសីលធម៍វិជ្ជាវីវះនិងអកប្បកិរិយាឲ្យបានសមរម្យចំពោះអ្នកជន្ងឺមិនត្រូវប្រើអកប្បកិរិយាអសុ រោះដល់អ្នកជន្ងឺឡើយជាហេតុធ្វើឲ្យជះឥទ្ធិពលមិនល្អដល់សេវាសាធារណៈហើយលោកបានធ្វើការកោតសរសើរដល់លោកវេជ្ជបណ្ឌិតនិងលោកគ្រូពេទ្យទាំងអស់ដែលខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចសំរេចបានជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលកត្តាជោគជ័យទាំងអស់នេះហើយបានឆ្លុះបញ្ចាំងនូវសាមគ្គីភាភយ៉ាងល្អប្រសើររឹងមាំក្នុងថ្នាក់ដឹកនាំ។