បង បូរ. ប៉ោយប៉ែត: ខេត្តបន្ទាយមានជ័យះ
….ព្រឹក ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩នេះនៅក្នុងសង្កាត់អូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកហឹុលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចូលរួមធ្វើពិធីប្រកាសទទួលស្គាល់ លោកស្រី ធូណាគ្រីជា ប្រធានក្រុមប្រឹក្សាសង្កាត់និងជាចៅសង្កាត់ អូរអំបិល ជំនួយលោកឈុំពេជ្រចៅសង្កាត់ចាស់ដែលគេធ្វើការផ្លាស់ចេញមានសុពលភាពចាប់ពីថ្ងៃប្រកាស់នេះតទៅ។
ក្នុងនោះលោកស្រីធូណាគ្រីបានឡើងធ្វើការប្តេជ្ញាចិត្តថានិងខិតខំអនុវត្តកិច្ចការងារឲ្យបានល្អដែលរដ្ឋាភិបាលដាក់ឲ្យ ពង្រឹងសាមគ្គីផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ ខិតខំកសាងអនុវត្ត ភូមិ សង្កាត់ឲ្យកាន់តែមានការរីកចំរើន ក្នុងនោះខិតខំបំរើសេវាតម្រូវការ និងសេវាសំណូមររបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ខិតខំសហការជាមួយអង្គភាព ស្ថាប័ណ្ណនានា ក្រៅមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្តិភាពទាំង៩ចំណុចឲ្យបានល្អប្រសើរ។ក្នុនោះលោកហុឹលរ៉ាបានមានប្រសាសន៍ដាល់តឿនក្រើនរំលឹកដល់លោក
ស្រីធូណាគ្រីថាពេលដែលបានឡើងជាចៅសង្កាត់ហើយត្រូវខិតខំបំពេញការជូនប្រជាពលរដ្ឋកុំឲ្យខ្លាចពីការនឿយហត់មិន ថាយប់ ថ្ងៃនោះទេ ឲ្យតែប្រជាពលរដ្ឋត្រូវការ ព្រោះប្រជាពលរដ្ឋជាថៅកែហើយយើងជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ ខិតខំសហការជាមួយអង្គភាព ស្ថាប័ណ្ណនានា ក្រៅមូលដ្ឋាន អនុវត្ត គោលនយោបាយ ភូមិ សង្កាត់មានសុវត្តិភាពទាំង៩ចំណុចឲ្យបានល្អប្រសើរ ។លោកអ៊ុំរាត្រីបានមានប្រសាសន៍ថាលោកស្រីធូណាគ្រីពេលប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាសង្កាត់និងជា
ចៅសង្កាត់ហើយលោកស្រីធូណាគ្រី១ត្រូវបំពេញការងារអត្រានុកូលដ្ឋាឲ្យបានរហ័យទាន់ចិត្តតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចង់បានដូចជា សំបុត្រកំណើត សំបុត្រអាពាពិពា សំបុត្រមរណះភាព ២ត្រូវដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋអាចបញ្ចប់នៅសង្កាត់បានក៏បញ្ជប់ទៅមិនបាច់ឡើងដល់លើនោះទេ ៣បញ្ហាគ្រឿងញៀន ល្បែងសុីសង នៅតាមមូលដ្ឋានត្រូវបង្ក្រាប ៤ត្រូវធ្វើការបង្ក្រាបប្រជាពលរដ្ឋណាយកដីសាធារណះ ដីផ្លូវ ធ្វើអាជីវ
កម្ម៥បញ្ហាសំរាមជាបញ្ហាចំបង ៦ការបំរើសេវារដ្ឋបាលសាធារណះនៅថ្នាក់ភូមិ និងតាមរយះថ្នាក់ច្រកចេញចូលតែមួយ ៧បង្កើនការគាំពារមាតា និងទារកនៅមណ្ឌលសុខភាព ៨បង្កើតការអប់រំអ្នកប្រើប្រាស់គ្រឿងញៀនឲ្យចូលមកព្យាបាលនៅមណ្ឌលសុខភាព។លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងទៀតថាត្រូវបំផុសចលនាប្រជាជន មហាជន ត្រូវចេះរួបរួមសាមគ្គីគ្នាថែរក្សាការពារសន្តិភាពដែលជាសមិទ្ធិផលរបស់សង្គមជាតិមិនឲ្យបាត់បង់ជាដាច់ខាត ប្រឆាំងដាច់ខាតចំពោះបុគ្គល ជាជនអគតិឬក្រុមមួយចំនួនដែលប៉ុនប៉ងបំផ្លាញសន្តិភាពជ្រកក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្លែងក្លាយឲ្យបានជាដាច់ខាត៕







































