ស្វាយរៀង៖សមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកជ្រូក០៣គ្រឿងសង្ស័យនាំជ្រូកឆ្លងដែនពីស្រុកយួនប្រគល់ឲ្យមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ទី១រថយន្តម៉ាកហ៊ីយិនដាយពាក់ស្លាកលេខនំពេញ3C.2460មានជ្រូក៣៥ក្បាល។ទី២រថយន្តម៉ាកTOYOTA HiLuXពាក់ស្លាកលេខកំពង់ចាម2C.2207មានជ្រូក៧ក្បាល។
រួចបញ្ជូនទៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងដើម្បីពិនិត្យចំណែកមន្រ្តីអគ្គនាយដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្មសហការជាមួយមន្ត្រីជំនាញមន្ទីរកសិម្មខេត្តនិងទី៣ចាប់ឃាត់រថយន្តមួយគ្រឿងម៉ាកFUSOពាក់ស្លាកលេខស្វាយរៀង3A.0906របស់ក្រុមហ៊ុនស៊ីភីCPមានជ្រូកចំនួន១០៤ក្បាលសង្ស័យថាជ្រូកវៀតណាមបានចាប់បញ្ជូនទៅមន្ទីរកសិកម្មខេត្តដែរហើយបានធ្វើការបូមឈាមយកទៅពិនិត្យនៅមន្ទីរពិសោទរាជធានីភ្នំពេញដើម្បីធ្វើតេសឈាម។
ករណីចាប់ឃាត់រថយន្តដឹកជ្រូកនេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២២មិនា២០១៩នៅចំណុចក្លោងទ្វាវត្តត្រពាំងធំស្ថិតនៅភូមិត្រពាំងធំឃុំអង្គប្រស្រែស្រុករមាសហែកចំនួន២គ្រឿងសត្វជ្រូករស់ចំនួន៤២ក្បាលក្នុងនោះរថយន្តម៉ាកហ៊ីយិនដាយពាក់ស្លាកលេខភ្នំពេញ3C.2460ដឹកជ្រូក៣៥ក្បាលរថយន្តម៉ាកTOYOTAហីលុចពាក់ស្លាកលេខកំពង់ចាម2C2207ដឹកជ្រូក៧ក្បាល។នៅផ្លូវជាតិលេខ១ត្រង់ចំណុចភូមិធ្មល់សង្កាត់ចេកក្រុងស្វាយរៀងឃាត់រថយន្តម៉ាកFUSOពាក់ស្លាកលេខស្វាយរៀង3A0906ដឹកជ្រូក១០៤ក្បាល។
បើតាមមន្រ្តីនគបាលមូលដ្ឋានឃុំអង្គប្រស្រែបានឲ្យដឹងថា ដោយមានក្រុមឈ្មួញខឹលខូចបាននាំជ្រូកពីប្រទសវៀតណាមឆ្លងដែនចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែស្រុករមាសហែកដឹកតាមម៉ូតូរួចមកសាងដាក់ម៉ូតូរ៉ឺម៉កនិងរថយន្តរថយន្តក្នុងមួយយប់ៗមានរ៉ឺម៉កចាប់ពី៣០គ្រឿងទៅ៣៥គ្រឿងក្នុង១គ្រឿង១០ក្បាលបើកូនជ្រូក៣០ក្បាលនិងរថយន្តចំនួន៦ទៅ៧គ្រឿង
ក្នុង១គ្រឿង៣៥ក្បាលទៅ៤០ក្បាលដាក់សាងនៅចំណុចខាងកើតវត្តត្រពាំងធំនិងកែងវត្តត្រពាំងព្រីងគឺចាប់ពី៣០០ក្បាលទៅ៤០០ក្បាល(មានជ្រូកតូចសម្រាប់ខ្វៃនិងជ្រូកធំ)ហើយចាប់ផ្តើមនាំជ្រូកវៀតណាមចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែនេះរយៈពេល៤ថ្ងៃមកហើយចាប់ពីថ្ងៃទី១៩មិនា២០១៩មក។រីឯបុរស់ម្នាក់បានឲ្យដឹងថា ខ្លួននិងមនុស្សផ្សេងទៀតជាអ្នកស៊ីឈ្នួលដឹកជ្រូកឲ្យឈ្មួញពីព្រំដែនវៀតណាមមកដល់រថយន្តគឺមួយក្បាលតម្លៃ១ម៉ឺនរៀល។
ទាក់ទិនករណីឃាត់រថយន្តដឹកជ្រូកត្រួតពិនិត្យនេះលោកហ៊ុនសារ៉េតថនមន្រ្តីចល័តការិយាល័យផលិតកម្មនិងបសុព្យាបាលមន្ទីរកសិកម្មខេត្តមានប្រសាសន៍ថា ការចាប់ឃាត់រថយន្តដឹកជ្រូកនេះដោយមានការសង្ស័យថានាំជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជាក្នុងរដ្ឋបាលខេត្តស្វាយរៀងដែលជ្រូកវៀតណាមមានផ្ទុះជម្ងឺប៉េសអាហ្វ្រិកធ្ងន់ធ្ងរ ហើយឯកឧត្តមម៉ែនវិបុលអភិបាលនៃគណអភិបាលខេត្តស្វាយរៀងបានចេញសេចក្តីណែនាំស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េសជ្រូកអាហ្វ្រិកដោយឲ្យគ្រប់ស្ថាបន័មានសមត្ថកិច្ចក្នុងខេត្តសហការគ្នាផ្សព្វផ្សាយនិងទប់ស្កាត់បញ្ឈប់ការនាំជ្រូកពីវៀតណាមនិងផលិតផល់មានដើមកំណើតពីសត្វជ្រូកត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពទើបមន្រ្តីជំនាញសហការជាមួយមន្រ្តីគយនិងរដ្ឋាករសាខាខេត្តស្វាយរៀងនិងមន្ត្រីនគបាលស្រុកប៉ុស្ត៍រដ្ឋបាលឃុំចុះល្បាតតាមព្រំដែនដើម្បីឃ្លាំមើលទប់ស្កាត់និងបង្ក្រាប។
ប្រភពដដែលបន្តទៀតថា បើតាមអជីវករម្ចាស់ជ្រូកបានអះអាងថា គាត់ទិញពីប្រជាពលរដ្ឋក្នុងស្រុកក៏ប៉ុន្តែជ្រូកមួយចំនួនគឺទិញតាមម៉ូតូទើបមានការសង្ស័យថានាំជ្រូកពីប្រទេសវៀតណាមទើបឃាត់យកទៅពិនិត្យបើទិញជ្រូកតាមផ្ទះត្រូវមានសំណើរពីម្ចាស់ជ្រូកនិងមានចុះហត្ថលេខាពីលោកមេភូមិ,មន្ត្រីពេទ្យសត្វភូមិ ពេទ្យសត្វស្រុកនិងការិយាល័យផលិតកម្មនិងបសុព្យាបាលពិនិត្យទើបអនុញ្ញាតិឲ្យនាំចេញបាន។
ហើយជ្រូកក្រុមហ៊ុនCP១០៤ក្បាលនោះគឺដឹកមកពីកសិដ្ឋានCPខេត្តត្បូងឃ្មុំដែលមានច្បាប់ដឹកជញ្ជូនតែ៩០ក្បាលគឺដឹកលើស១៤ក្បាលសង្ស័យបង្កប់ជ្រូកនាំចូលពីប្រទេសវៀត ដោយក្នុងច្បាប់ដាក់នៅខេត្តស្វាយរៀង៤៥ក្បាលដាក់នៅខេត្តព្រៃវែង២៥ក្បាលដាក់នៅខេត្តកណ្តាល២០ក្បាល។
ហើយនៅព្រឹកថ្ងៃទី២៣មិនា២០១៩នេះមន្ត្រីជំនាញបានបូមឈាមជ្រូកទាំងអស់យកទៅពិនិត្យមេរោគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញបើរកឃើញ
លទ្ធផលមានជម្ងឺយើងនិងកំទេចចោលហើយបើគ្មានជម្ងឺនិងធ្វើការផាកពិន័យតាមច្បាប់និងប្រគល់ឲ្យម្ចាស់វិញ។
ហើយនិងដាក់មន្ត្រីចុះអង្កេតឡើងវិញថាតើឈ្មួញអះអាងថា ទិញពីប្រជាពលរដ្ឋក្នុងស្រុកនោះមានពិតមែនឬអត់គឺចុះដល់ផ្ទះតែម្តងដោយមានការសង្ស័យចម្លើយអ្នកដឹកជ្រូកឆ្លើយទិញកន្លែងផ្សេងរីឯអ្នករត់ការឆ្លើយផ្សេងហើយថៅកែរជ្រូកឆ្លើយផ្សេង ក្រោយមកពេទ្យសត្វភូមិឆ្លើយផ្សេងទៀតខុសគ្នា ទីតាំងមួយចំនួនដែលប្រាប់ថាទិញពីប្រជាពលរដ្ឋឈ្មោះនោះគឺគ្មានចិញ្ចឹមជ្រូកសោះ។ដូច្នេះការសន្និដ្ឋានរបស់មន្រ្តីចម្រុះគឺ៖ជ្រូកខ្លះមានច្បាប់ជ្រូកមួយចំនួនគ្មានច្បាប់ទិញតាមម៉ូតូសង្ស័យជាជ្រូកវៀតណាម៕







































