ទីបំផុតមន្រ្តីអាវុធហត្ថដែលកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានយល់ព្រមបង្ហាញខ្លួន

0

ប៉ៃលិន:
កំពង់ចាម​:​ ទីបំផុតមន្រ្តីអាវុធហត្ថដែលកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានយល់ព្រមបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចហើយ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បី ទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។

មន្រ្តីអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា​ នៅរសៀលថ្ងៃនេះ មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានចេញមកបង្ហាញមុខនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តហើយ ដើម្បីទទួលទោសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើយុវជនទាំង២នាក់នោះ។

បើតាមមន្រ្តីអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះ ហើយលោកបានព្យាយាមទាក់ទងកូន រហូតបាននាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាមនៅពេលនេះតែម្តង។

កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែង តួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាង ១ពាន់នាក់នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។