រថយន្តយក្យដឹកស្រាបៀរកម្ពុជាព្រលះជាមួយនឹង រថយន្តដឹកស្របៀរអង្គរ ចំនុចបេនឡានអានាធិបតេយ្យ 

0

កំពង់ធំៈ ​រថយន្តដឹកស្រាបៀរ២ ក្រុមហ៊ុន ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បី នៅក្នុងប្រទេសកម្ពុជា បាននាំគ្នា សំរុកដឹកស្របៀរដើម្បីយកទៅស្តប់ទុកនៅតាមដេប៉ូបោះដុំ តាមបណ្តាខេត្តនានា ដើម្បីផ្តត់ផ្គងស្រាបៀរក្នុង ឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ តែចៃដន្យរថយន្តយក្យទាំង២ បានត្របាក់គ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចផ្លូវបំបែកព្រះវិហារ សៀមរាប ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តទាំងពីរ ត្រូវបានគេដឹងថា ជារថយន្តដឹកស្រាបៀរក្រុមហ៊ុនកម្ពុជា បានបុកជាមួយនឹងរថយន្តដឹកស្រា បៀរអង្គរ បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយរបួសធ្ងន់ នៅវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩  ក្នុងករណីគ្រោះថ្នាក់ចរាចរនេះ គឺបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយឲ្យរបួសធ្ងន់០១នាក់ ខូចខាត រថយន្ត០១គ្រឿង៕

តាមការសណ្ឋានរបស់សមត្ថកិច្ចចរាចរណ៍  នៃអធិការដ្ឋានស្រុកកំពង់ស្វាយ បានអោយដឹងថា  ករណីបណ្តាល​ឲ្យបុកគ្នានេះ គឺបង្ករឡើងដោយ រថយន្តម៉ាកហីយ៉ាន់ដាយ  ពណ៌ក្រហម ផ្លាកលេខតាកែវ3A.2009 របស់ក្រុមហ៊ុនស្រាបៀរអង្គរ (បើកបរទឹសដៅពីជើងទៅត្បូង)  បើកបរដោយលោក សេង.ដែន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអំពៅឌៀប ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប (មុខរបរបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរ)(របួសធ្ងន់)។

ចំណែករថយន្តហីយ៉ានដាយ ពណ៌ស.ខៀវ ផ្លាកលេខភ្នំពេញ3D.2158 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា(បើកបរពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ដោយការភ័យខ្លាច តាមទំលាប់អ្នកបើកបរ ស្រុកយើង ដោយគ្មានភាពទទួលខុសត្រូវ បើទៅជាត្រូវក្តី ខុសក្តី អោយតែឃើញសភាពមិនស្រួលគឺរតើគេចខ្លួនសិន ។

រីឯសាច់រឿងដែលបង្ករមកពីអ្នកបើកបររថយន្តស្រាបៀរអង្គរ បើកបរជៀស រថយន្តក្រុងដែលឈប់លើផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តដឹកស្រាបៀរកម្ពុជា ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា នឹងសូមបញ្ជាក់ផង ដែរថា ចំនុចផ្លូវបំបែកនេះ បានបង្ករគ្រោះថ្នាក់ជាច្រើនករណីមកហើយ ដោយសារតែចំនុចនេះ ជាចំនុចបេន ឡានអានាធិបតេយ្យ ចាប់ម៉ូយប្រសេចប្រសាច ឈប់រថយន្តដោយគ្មានសណ្តាប់ធ្នាប់ ចំណែករថយន្ត ក្រុង រថយន្តតូរីស និងរថយន្តរត់តាក់ស៊ីជាច្រើនទៀតឈប់ស្ទើរតែកណ្តាលថ្នល់ ក្នុងនោះក៏ពុំមានសមត្ថកិច្ចណា អើពើចាត់វិធានការ លុបបំបាត់បេនឡានអាណាធិបតេយ្យនេះបានឡើង ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ជាបន្ត បន្ទាប់ ។            ដោយ  ប៊ុន  រដ្ឋា