ស្ទឹងត្រែង៖ មហាជនក្នុងខេត្តស្ទឹងត្រែងបាននាំគ្នាងឿងឆ្ងល់ថាហេតុអ្វី បានបណ្តា
លឲ្យមានអគ្គីភ័យឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាស់ យីហោប៉ាវចិន្តា២នោះ ។
ឥឡូវនេះ បានដឹងមូលហេតុពិតហើយ ! ផ្អែកលើរបាយការណ៍របស់រដ្ឋបាលក្រុងបានឲ្យដឹងថាៈមូលហេតុដែលបង្ករឲ្យមានអគ្គីភ័យឆេះបង្ករការភ្ញាក់ផ្អើលពេញក្រុងស្ទឹងត្រែងនោះ គឺបណ្តាលមកពីជាងផ្សារ
ដែក នៅកន្លែងនោះមានការធ្វេសប្រហែស
ខុសបច្ចេកទេស ខណៈមានរថយន្តផ្ទុកស៊ី
ទែនហ្គាស់ចូលផ្ទេរស្តុកទុកក្នុងស៊ីទែនធំដើម្បីចែកចាយបន្ត ។
សូមរំលឹកថា៖កាលពីវេលម៉ោង៥និង៤០
នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលម៉ិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងហ្គាស់យីហោ ប៉ាវចិន្តា២ ដែលស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង មានសម្លេងផ្ទះបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះបង្ករការភ្ញាក់ផ្អើលពេញក្រុងនោះ បានធ្វើឲ្យខូចខាតទីតាំងនោះទាំងស្រុង រួមនិរថយន្ត៣គ្រឿង ម៉ូតូប្រហែលបីទៅបួនគ្រឿង ផ្ទះអ្នកក្បែរនោះចំនួន៤
ខ្នងផ្ទះរងការខូវខាតតិចនិងច្រើន និងមាន នុស្សរងរបួសធ្ងន់និងស្រាលចំនួន៤នាក់ផងដែរ ។
យោងតាមរបាយការណ៍របស់រដ្ខបាលក្រុងបានបញ្ជាក់ផងដែថាៈម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ និងហ្គាស់ខាងលើនេះ មានឈ្មោះ ប៉ោ ម៉េងស និងប្រពន្ធឈ្មោះ លាង ស្រីនីន រងបួសបញ្ជូនត្រូវបានបញ្ជូនទៅ
សង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ហើយការខូតខាតរួមមាន៖ ឆេះផ្ទះផ្នែកខាងក្រោយនៃស្ថានីយ៍ ម៉ូតូចំនួន៣គ្រឿង រថយន្ត៣គ្រឿង មានម៉ាកតាកូម៉ា១គ្រឿងជារបស់ជាងផ្សារដែក រថយន្តស៊ីទែនហ្គាស់ជារបស់ក្រុមហ៊ុន និងរថយន្តលិចស៊ីស
៤៧០ជារបស់ម្ចាស់ស្ថានីយ៍តែម្តង ។
ធុងហ្គាសដែលបានផ្ទុះបានប៉ើងឆ្លងផ្លូវចូលផ្ទះម្ចាស់ស្ថានីយកន្លែងលាងរថយន្ត និងប្តូរកង់រថយន្ត។ ហើយកម្មករចំនួន៥នាក់ ស្រី២នាក់បានរងរបួស ។ លើសពីនេះ
ទៀតផ្ទះឈ្មោះ ថេង ម៉េងគួង នៅខាងត្បូងស្ថានីយ៍ហ្គាស់ បានរងការខូចខាតដំបូលវីឡាតឿ ផ្ទះល្វែង និងផ្ទះបាយ និងរោងកែ
ច្នៃឈើរបស់ឈ្មោះ ង៉ែត វិណេត នៅចំខា
ងក្រោយផ្ទាល់តែម្តងជាប់របងនិងស៊ីទែនហ្គាស់ធំ២ដែលបង្ករនោះ ទំហំ៥មx២០ម
បានឆេះអស់ទាំងស្រុង ហើយរួមមាន ម៉ូតូជាងឈើចំនួន១គ្រឿង សម្ភារៈសិប្បកម្ម និងឈើមួយចំនួនផងដែរ ។ ផ្ទះឈ្មោះ ធាម គឹមឈុន នៅខាងជើងស្ថានីយ៍ហ្គាស់ បានឆេះរោងខាងក្រោយផ្ទះ និងខូចខាតដំបូលផ្ទះ ។ ផ្ទះឈ្មោះគល់ សារ៉ែន នៅខាងជើងស្ថានីយហ្គាស បានឆេះរោងខាងក្រោយផ្ទះ និងខូចខាតដំបូលផ្ទះ។
សូមបញ្ជាក់ថា អំឡុងពេលភ្លើងកំពុងឆាប
ឆេះយ៉ាងសន្ធោរសន្ធៅ សមត្ថកិច្ចខំប្រឹងប្រែងយករថយន្តអគ្គីភ័យមកជាច្រើនគ្រឿ
ងដើម្បីជួយអន្តរាគមន៍ អស់រយៈជាង៤
ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយកម្លាំងនគរបាលអគ្គីភ័យប្រើប្រាស់ទឹកអស់៦៤រថយន្ត ផងដែរ ៕






































