ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ចុះហាមឃាត់ និងអប់រំដល់អ្នកនេសាទ កុំឲ្យបន្តសកម្មភាពទៀត ព្រោះនេះស្ថិតក្នុងរដូវបិទនេសាទ

0

ខេត្តស្ទឹងត្រែង៖  ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង រួមនិងជំនាញពាក់ព័ន្ធ ចុះទប់ស្កាត់ និងព្រមានដល់អ្នកនេសាទណា ដែលនៅសកម្មភាពនេសាទទៀត ទៅតាមនិតិវិធីច្បាប់ បើមិនព្រមអនុវត្តនិងគោរពតាមសេចក្តីប្រកាសរបស់អជ្ញាធរស្តីពីការបិទនេសាទនោះទេ ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា៖យុទ្ធនាការ ក្នុងការការពារត្រីមេពូជគ្រប់ប្រភេទ ក្នុងរដូវបិទនេសាទនេះ គឺខាងជំនាញបានធ្វើឡើងយ៉ាងសស្រាក់សស្រាំ នៅតាមដងទន្លេមេគង្គលើ ដែលជាតំបន់ត្រីមេពូជ ធ្វើដំណើរទៅរកកន្លែងពងកូន ។ លោកនាយខណ្ឌក៏បានឲ្យដឹងទៀតថា:លោកបានអំពាវនាវដល់អ្នកនេសាទទាំងអស់ សូមមានឆន្ទៈក្នុងការស្រឡាញ់ធនធានធម្មជាតិជីវចំរុះ ដែលមាននៅក្នុងទន្លេមេគង្គ !ជាពិសេសនៅរដូវបិទនេសាទនេះ សូមជៀសវាងក្នុងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ហាមដើម្បីថែរក្សាត្រីមេពូជគ្រប់ប្រភេទ កឲ្យបាត់បង់ព្រោះអំឡុងពេលនេះជារដូវត្រពងកូន ព្រោះថាទាំងអស់នេះជាសម្បត្តិ យើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ដូច្នេះយើងត្រូវរួមគ្នាការពារ ។លោកថា ទោះបីមន្ត្រីយើងខំទប់ស្កាត់យ៉ាងណា ក៏អ្នកនេសាទទាំងនោះនៅតែបន្តការនេសាទដោយខុសច្បាប់ដដែលជាដដែល ហើយថែមទាំងមានការតបតមកសមត្ថកិច្ចជំនាញវិញទៀតផង ៕