សាខាកាំកុងត្រូលខេត្តតាកែវនិងអភិបាលក្រុងដូនកែវសហការណ៏គ្នាចុះពីនិត្យរកសារធាតុគីមីនិងអនាម័យនៅក្នុងផ្សារតាកែវ

តាកែវ៖ក្រោយពីមានការកើនឡើងចំពោះអ្នកបរិភោគនំបញ្ចុកមានការកើនឡើងខ្លាំង មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយលោក កង អាណាន់ អភិបាលក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធ បានសហការណ៏គ្នាចុះពីនិត្យមើលការផលិតនំបញ្ចុក និងបន្លែ បង្ការមួយចំនួន ដើម្បីរកមើលសារធាតុគីមី និងអនាម័យន័យការផលិត ក្នុងគោលបំណងដើម្បី ធានាអោយបានចំពោះសុវត្តិភាពអ្នកបរិភោគ ។
ការចុះពីនិត្យនៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩នេះដែរ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវបានធ្វើការពីនិត្យ និងធ្វើតេសបឋមទៅលើ នំបញ្ចុក បន្លែជាប្រភេទល្បោយ សសៃគុយទាវ បង្អែមលូត និងត្រីងៀតបបែល ។ ដោយក្នុងការចុះពីនិត្យនោះដែរលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុត្រូលខេត្តតាកែវបានអោយដឹងថា ឆ្លងកាត់ការធ្វើតេសបឋមលើគ្រឿងឧបភោគបរិភោគទាំងនោះ គឺមន្ត្រីជំនាញយើងបានរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំណែកឯ នំបញ្ចុក បន្លែជាប្រភេទល្បោយ បង្អែមលូត សរសៃគុយទាវ គឺមិនមានសារធតុគីមីអ្វីឡើយ ។ លោកបានបន្តថាចំពោះ ការរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ និងត្រីងៀតបបែលមួុយចំនួន មន្ត្រីជំនាញយើងបានធ្វើការដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការបំផ្លាញចោល ។ ទន្ទឹមនិងមានការចូលរួមចុះពីនិត្យនោះដែរលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរក្នុងផ្សារតាកែវ ត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញ ដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលជាអ្នកបរិភោគ ។ តាកែវ