មន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើបានរាយការណ៍អោយដឹងថា ក្បួនឡាន ដឹកជញ្ជួនឈើខុសច្បាប់ឈ្មោះ ហូ ជីវៃ និងឈ្មោះ នីកាចាញ បានសម្រុកកាប់បំផ្លាញព្រៃឈើ ពីខេត្តរតនគីរីរួចហើយដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានចុះបង្រ្កាប់នោះទេ។
បើតាមការប្រមើមើល របស់មន្រ្ដីរាជការ និងពលរដ្នបានអោយដឹងថា កាលប៉ុន្មានខែមុន លោកគឹម រស្មី អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរីត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ឈប់តួនាទីពីមន្រ្តីកងរាជអាវុធហត្ថមក ឃើញថា ខេត្តរតនគីរី បានស្ងប់ស្ងាត់ឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់មួយរយៈពេលខ្លី តែឥឡូវមិនទាន់បានប៉ុន្មានខែផង ការឃ្លាំមើលបទល្មើសព្រៃឈើនៅខេត្តរតនគីរីបាននាំគ្នានិយាយថាពិតជាមានការចរចាគ្នាដើម្បីបើកផ្លូវឲ្យរថយន្តដឹកជញ្ជូនឈើខុសច្បាប់ ចាប់ពី៥០ឡើង ទៅ១០០ គ្រឿង ចេញតាមផ្លូវច្រកអណ្តូងមាស ដឹកជញ្ជូនឈើប្រណីត ខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋមិនហ៊ានធ្វើការបង្រ្កាបព្រោះតែបានទទួលសំណូកពីឈ្មួញឈើទុច្ចរិតទាំងនោះ។
ប្រភពច្បាស់ការពីពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបាននាំគ្នាបង្ហើបមកប្រាប់អ្នកសារព័ត៌យើងអោយបានដឹងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ ហ៊ូវ ជីវៃ និងឈ្មោះ នីកាចាញ ត្រូវបានដំណើរការបានយ៉ាងរលូនសង្ស័យអភិបាលខេត្ តថងសាវុននិងសមត្ថកិច្ចពាក់ពន្ឋ័ បើកដៃឲ្យក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមផ្លូវអណ្តូងមាសយកទៅលក់នៅឯប្រទេសវៀតណាមបានយ៉ាងស្រួល ឬ មួយជាឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋ័បានជាមិនហ៊ានធ្វើការបង្រ្កាប បើចឹងមែននោះពិតជា រលាយហិនហោចអស់ហើយធនធានធម្មជាតិនៅខេត្តរតនគីរី៕ប៊ុនរិទ្ធី