បញ្ជូនជនជាតិចំនួន៦៣នាក់ទៅកាន់ប្រទេសចិនតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

0

ព្រះសីហនុ៖សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុបាន សហការជាមួយនគរបាលជំនាញពីប្រទេសចិន បានចាប់បញ្ជូនជនជាតិចិនចំនួន៦៣នាក់ចេញពីខេត្តព្រះសីហនុប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ មិថុនា ២០១៩ ដែរកាបណ្តេញចេញនេះធ្វេីឡេីងប្រលានយាន្តហោះអន្តរជាតិកេងកងខេត្តព្រះសីហនុ

បេីតាមឯកឧត្តម ឧត្តមសេនីយ៍ឯកឆាយ ប៊ុណ្ណាអនុ ប្រធានស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយដឹងថាជនជាតិចិនទាំង៦៣នាក់នេះមានប្រុស៥០នាក់ ស្រី១៣នាក់ មានពិរុទ្ធពាក់ពន្ធ័នឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រពន្ធ័ទូរគមនាគមន៍។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯកឆាយ ប៊ុណ្ណាបញ្ជាក់ថា ក្រៅពីការបញ្ជូនចេញជនជាតិចិន៦៣នាក់នៅថ្ងៃនេះ កាលពីថ្ងៃទី១៥មិថុនា២០១៩ នគរបាលអន្តោប្រវេសន៍ក៍បានបញ្ជូនជនជាតិចិនដែលមានពិរុទ្ធភាពដូចគ្នាចំនួន៥នាក់ ប្រុស៤នាក់ស្ត្រី១នាក់ ទៅប្រទេសចិនវិញផងដែរ ដែលសរុបរយៈពេល២ថ្ងៃនេះ មានជនជាតិចិនចំនួន៦៨នាក់ដែលបានបណ្តេញចេញតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។៕ដោយ៖លោកសំនៀង